28/10/2015 10:00 GMT+7 Email Print Like 0

អាមេរិកនឹងបញ្ជូននាវាយាមល្បាតនៅតំបន់កោះដែលចិនពូនជ្រុំកែលំអរដោយខុសច្បាប់នៅ​សមុទ្រខាងកើត


អាមេរិកនឹងបញ្ជូននាវាយាមល្បាតនៅតំបន់កោះដែលចិនពូនជ្រុំកែលំអរដោយខុសច្បាប់នៅសមុទ្រខាងកើត

មជ្ឈដ្ឋានមន្ត្រីការ​ពារជាតិអាមេរិកបានប្រកាស នាថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥ ថា៖​សេត​វិមាន​បាន​អនុម័ត​លើផែន​ការ​របស់​កង​ទ័ព​ជើង​ទឹក​អាមេរិក ក្នុងនោះគឺបញ្ជូននាវា​យាម​ល្បាត១​គ្រឿង ទៅកាន់​តំបន់​ជិត​បណ្ដាកោះ​នៅ​សមុទ្រ​ខាង​កើត ដែល​បានចិន​ពូន​ជ្រុំកែលំអ​រដោយ​ខុសច្បាប់។ នាវានេះត្រូវបានបំពាក់កាំជ្រូចនាំផ្លូវ​ USS Lassen ដើម្បី​អនុវត្ត​ភារកិច្ច​នេះ ក្នុងរយៈពេល២៤ម៉ោងខាងមុខ​នេះ។ នាថ្ងៃ​ដដែល អាមេរិក​និង​ចិន​ទទួល​បាន​ការ​ព្រម​ព្រៀង​មួយ អំពីសុវត្ថិភាពហោះហើរ​នៅ​ក្នុងតំបន់​មួយ។ តាមនោះ បណ្ដាក្រុមអ្នកបើកបរ​ត្រូវ​អត់​ធ្មត់ មិន​បាន​ប្រើ​ប្រាស់​ពាក្យ​សំដីមិន​គួរ​សម ឬ​មានកាយ​វិការមិន​រូសរាយ​រាក់ទាក់ ដើម្បី​ជៀសវាងការបង្ក​រឿង​ហេតុ​ដោយ​អចេតនា​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ