20/10/2015 10:02 GMT+7 Email Print Like 0

អាមេរិកនឹងបញ្ជូននាវាកងទ័ពជើងទឹកទៅសមុទ្រខាងកើតយ៉ាងឆាប់រហ័ស


អាមេរិកនឹងបញ្ជូននាវាកងទ័ពជើងទឹកទៅសមុទ្រខាងកើតយ៉ាងឆាប់រហ័ស (Image: VNA)

តាមសេចក្តីប្រកាសរបស់អាមេរិក នាថ្ងៃទី១៨ខែតុលាឆ្នាំ២០១៥ បានឲ្យដឹង​ថា៖ ប្រទេស​នេះ​គ្រោង​បញ្ជូន​នាវា​ចំបាំង​ទៅកាន់​តំបន់១២​ម៉ាយ ជុំវិញ​បណ្ដា​កោះសិប្បនិម្មិត​ដែលចិន បានសាងសង់នៅប្រជុំកោះ Truong Sa ដោយ​មិន​អើពើ​ដល់​ការប្រ​ឆាំងជំទាស់ របស់ភាគីប្រកាសអធិបតេយ្យភាព​នានា ផ្សេងៗទៀត​ដូច​ជា​ហ្វីលីពីន​និង​វៀត​ណាម​។ ទង្វើនេះ​របស់អាមេរិកបានអះអាង នូវគោល​ជំហរ​ប្រឆាំងជំទាស់​របស់ប្រធានាធិបតី​អាមេរិក លោក Barack Obama ចំពោះ​មុខ​បណ្ដាសេចក្តីថ្លែង​ការណ៍ខាងអ​ធិបតេយ្យភាព​របស់ចិន ព្រមទាំង​អាចបង្កើន ភាព​តាន​តឹង​រវាង​ប៉េកាំង​និងវ៉ាស៊ីន​តោន ផងដែរ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី១៧ខែតុលាឆ្នាំ​២០១៥​ រដ្ឋ​មន្ត្រី​ការ​ពារជាតិ​ម៉ាឡេស៊ី លោក Hishammuddin Hussein បានថ្លែង​សន្ទរៈកថា​នៅសម័យប្រជុំ​ពេញ​អង្គ​ដំបូង​នៃ​វេទិការ Xiangshan លើក​ទី ៦ នៅទី​ក្រុងប៉េកាំង (ចិន) ថា៖​ម៉េឡេស៊ី​ជឿជាក់​ថា​ក្រម​ប្រតិ​បត្តិ​សំរាប់​ភាគី​នានា ​នៅ​សមុទ្រ​ខាង​កើត (COC) គឺជាវិធានការល្អបំផុតដើម្បីដោះ​ស្រាយ រាល់​ជំលោះខាង​អធិបតេយ្យភាព នៅ​សមុទ្រ​ខាង​កើត​។ លោក Hishammuddin បានអំពាវនាវឲ្យភាគី​ទាក់ទិននានា ​បង្កើន​ការពិគ្រោះ​យោបល់​ដើម្បី​ធានា​ការ​គ្រប់​គ្រង​បណ្ដាខ្សែផ្លូវ​នាវា​ចរណ៍ និង​អាកាសចរណ៍បើកទូលាយ​ក្នុងតំបន់​ប្រកបដោយ​សមស្រប៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ