30/06/2018 11:06 GMT+7 Email Print Like 0

អាមេរិកនិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ


 ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញជួបធ្វើការជាមួយ ឯកអគ្គរដ្ឋទូត Charlene Barshefsky អតីតតំណាងពាណិជ្ជកម្មអាមេរិក 

 បន្ត​ដំណើរ​ទស្សនកិច្ចជាផ្លូវការនៅសហរ​ដ្ឋអាមេ រិកចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី​២៧ ខែមិថុនា នោះ នា​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៨ ​នៅរដ្ឋធានី​វ៉ាស៊ីនតោ​ន ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋាភិ​បាល​វៀតណា​ម លោក Vuong ​Dinh Hue បានអញ្ជើញ​ជួបធ្វើការជាមួយរដ្ឋមន្ត្រីពាណិជ្ជ​កម្មលោក Wilbur Ross ប្រធានតំណាងពាណិ​ជ្ជកម្ម​អាមេរិក Robert​ Lighthizer និង​អតីតតំណាងពាណិជ្ជកម្មអាមេរិ​ក ឯកអគ្គរដ្ឋទូត Char​lene Barshefsky។
 
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មលោក ​Wilbur Ross និងប្រធានតំណាងពាណិជ្ជកម្មអាមេរិក​ Robert Lighthizer ​ឧបនាយករដ្ឋមន្ត្រី លោក Vuong​ Dinh Hue បានស្នើឲ្យភាគីអាមេ​រិក ទទួលស្គាល់យន្តការ​សេដ្ឋ​កិច្ច​ទីផ្សារ​របស់​វៀតណាម និង​ពិនិត្យពិចារណាពី​ការលើក​លែង​ពន្ធសម្រាប់​ផលិតផ​លអាលុយ​មីញ៉ូម​ដែល​នាំ​ចូល​ពី​វៀ​ត​ណាម​។
 
ក្នុងជំនួប​ជាមួយឯកអគ្គរដ្ឋទូ​ត Charlene Barshefsky អតីតតំណាងពាណិជ្ជកម្មអាមេរិក ​ជាអ្នកចុះហត្ថលេខា​ លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មវៀតណាម-អាមេ​រិកកាលពីឆ្នាំ២០០០មុន​នេះ លោក Vuong Dinh Hue បានស្នើឲ្យ​លោក​ស្រីឯក​អគ្គរដ្ឋទូត បន្តរួមចំណែកបង្កើនទំ​នាក់ទំនងភាពជាដៃគូលើ​គ្រប់វិស័យវៀ​តណាម​-អាមេរិក​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ