25/10/2015 10:05 GMT+7 Email Print Like 0

អាមេរិកនិង EU សង្ឃឹមចុះហត្ថលេខាលើកិច្ចព្រមព្រៀង TTIP នាឆ្នាំ ២០១៦


អាមេរិកនិង EU សង្ឃឹមចុះហត្ថលេខាលើកិច្ចព្រមព្រៀង TTIP នាឆ្នាំ ២០១៦ (Image: VNA)

វង់ចរចារលើកទី​១១ ស្តីពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរី​ឆ្លង​ មហាសមុទ្រអាត្លង់ទិក (TTIP) រវាង​អាមេរិក​និង​សហភាព​អឺរ៉ុប (EU) ទើបនឹង​បញ្ចប់​ នាថ្ងៃទី​២៣ខែតុលាឆ្នាំ២០១៥ នៅទី​ក្រុង Miami (អាមេរិក)។ នៅ​សន្និសីទ​កាសែត​ online នៅទីស្តីការ​គណៈកម្មាធិការអឺរ៉ុបប្រចាំ​នៅ Brussels បែលស្ស៊ីក នារសៀលថ្ងៃទី២៣ខែតុលា ភាគី
ទាំងពីរ​បាន​សង្កត់ធ្ងន់​ទៅលើគោល​បំណង​ចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងនាឆ្នាំ២០១៦។ ប្រធាន​ក្រុមចរចា​ EU លោក Ignacio Garcia Bercero បានសង្ឃឹមថា៖​ បណ្ដាការពិភាក្សា​ដែលត្រូវបានប្រព្រឹត្ត ទៅចាប់ពី​ឆ្នាំ​២០១៣ នឹង​បញ្ចប់​ ជាមួយ​រដ្ឋអំណាច​ច្ចុប្បន្នរបស់ប្រធានា​ធិបតី អាមេរិក លោក Barack Obama ក្នុងពេល​អាណត្តិ​របស់​លោក​បញ្ចប់​ នាខែមករា​ឆ្នាំ​២០១៧​ខាងមុខ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ