អាមេរិកនិងសម្ព័ន្ធមិត្ត NATO ធ្វើសមយុទ្ធជើងអាកាសដោយទ្រង់ទ្រាយធំ

អាមេរិកនិងសម្ព័ន្ធមិត្ត NATO ធ្វើសមយុទ្ធជើងអាកាសដោយទ្រង់ទ្រាយធំ (Image: VNA)
អាមេរិកនិងសម្ព័ន្ធមិត្តចំនួន ១០ ក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) កំពុងធ្វើសមយុទ្ធជើងអាកាសដោយទ្រង់ទ្រាយធំបំផុតនៅ អឺរ៉ុបក្នុងកាលៈទេសៈទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិចមានភាពតានតឹង ដែលទាក់ទិនដល់ជំលោះនៅភាគខាងកើតអ៊ុយក្រែន។ មានទាហានចំនួន ៥ ពាន់នាក់មកពីប្រទេសសម្ព័ន្ធមិត្តចំនួន ១១ ប្រទេសចូលរួមការធ្វើសមយុទ្ធលើកនេះ។ ជាពិសេស នាថ្ងៃទី២៦ខែសីហាឆ្នាំ២០១៥ ខាងមុខ ការធ្វើសមយុទ្ធលោតឆ័ត្រយោងដោយមានការចូលរួមរបស់ យន្តហោះចំបាំងនិងទាហានចំនួនមួយពាន់នាក់នឹងត្រូវបានរៀបចំឡើងនៅមូលដ្ឋានសឹក Hohenfels របស់អាល្លឺម៉ង់។ នាថ្ងៃដ៏ដែល ការធ្វើសមយុទ្ធដូច្នេះនឹងប្រព្រឹត្តទៅនៅមូលដ្ឋានសឹក Novo ចំណុះបុលហ្គារី។ ភាគីអាមេរិកបានប្រកាសថា៖ គោលដៅនៃការធ្វើសម្មយុទ្ធលើកនេះគឺសំដៅជួយឧបត្ថម្ភបណ្ដាកំលាំងប្រតិកម្មឆាប់រហ័សក្នុង NATO ហើយសម្តែងនូវសមត្ថភាព នៃសម្ព័ន្ធភាពក្នុងការដាក់ពង្រាយសកម្មភាព សំដៅរក្សារអឺរ៉ុបរឹងមាំនិងសុវត្ថិភាពមួយ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម