12/08/2015 09:40 GMT+7 Email Print Like 0

អាមេរិកនិងវៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌និងទេសចរណ៍


គណៈប្រតិភូក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម (ខាងឆ្វេង)ជួបធ្វើការជាមួយគណៈប្រតិភូក្រសួងការបរទេសអាមេរិក (រូបថត៖dantri.com.vn)

ក្នុងក្របខ័ណ្ឌទិវាវប្បធម៌វៀតណាមនៅអាមេរិក នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍លោក Hoang Tuan Anh និងក្រុមការងារវៀតណាមបានមានជំនួបធ្វើការជាមួយអនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Richard Stengel។ នៅទីនេះ លោក Hoang Tuan Anh បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អាមេរិកបានក្លាយទៅជាវិនិយោគិនបរទេសលេខមួយនៅវៀតណាមក្នុងវិស័យទេសចរណ៍​។​ បរិមាណភ្ញៀវទេសចរអាមេរិកមកវៀតណាមកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសក្នុងរយៈពេល​៧ ខែដើមឆ្នាំនេះមានភ្ញៀវទេសចរអាមេរិកជាង៣សែននាក់មកវៀតណាម។លោក Hoang Tuan Anh បានស្នើរឲ្យប្រទេសទាំងពីរបន្តបង្កើនកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍វប្បធម៌ កីឡានិងទេសចរណ៍ ដើម្បីសក្តិសម​នឹង​សក្ដានុភាពសហប្រតិបតិ្តការរបស់ភាគីទាំងពីរ។ អនុរដ្ឋមន្រ្តី Stengel បានព្រមព្រៀងជាមួយការវាយតំលៃរបស់រដ្ឋមន្រ្តី Hoang Tuan Anh អំពីរាល់លទ្ធផលដ៏ធំធេងនៃកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយក្នុងអំឡុង២០ឆ្នាំកន្លងទៅរវាងប្រទេសទាំងពីរ។ ដូច្នេះហើយ ការជំរុញកិច្ចសហប្រតិបតិ្តការវប្បធម៌ កីឡានិងទេសចរណ៍រវាងប្រទេសទាំងពីរគឺចាំបាច់ណាស់ ដើម្បីបង្កើនការជួបប្រាស្រ័យប្រជាជននិងការយល់ដឹងគ្នាទៅវិញទៅមក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ