24/05/2016 09:38 GMT+7 Email Print Like 0

អាមេរិកនិងវៀតណាមចេញសេចក្តីថ្លែងការណ៍រួមស្តីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

នាថ្ងៃទី២២ខែឧសភា​ឆ្នាំ២០១៦ នៅ​រដ្ឋធានីវ៉ាស៊ីន​តោន អាមេរិកនិងវៀតណាមបាន​ចេញ​សេច ក្តីថ្លែង​ការណ៍​រួម​ស្តីអំពី​ទំនាក់​ទំនងដៃគូរ​ប្រឆាំង​ទប់ទល់ នឹងបម្រែបម្រួល​អាកាស ធាតុ។ សេចក្តី​ថ្លែងការណ៍​នេះបាន​សង្កត់​ធ្ងន់​ថា អាមេរិ​កនិង​វៀតណាមនឹង​រួម​សហការ​គ្នាអនុវត្ត​កិច្ចព្រម​ព្រៀង​ប៉ារីស ជាផ្នែក​មួយនៃការខំប្រឹង​ប្រែង​​របស់ សហគមន៍​​អន្តរជាតិក្នុងការទប់ទល់ នឹងបម្រែបម្រួលអាកាសធាតុលើសកល លោក​ទាំងមូល។ សេចក្តី​ថ្លែង​ការណ៍​នេះបានអះ​អាងថា អាមេរិកគាំទ្រផែនការ សកម្មភាព​កំណើន​បៃតង់​របស់​វៀត​ណាម។ ហើយ​អាមេរិក​សន្យាជួយ​វៀត​ណាម​បង្កើន​លទ្ធភាព​បន្សំា និងកាត់បន្ថយផលប៉ះពាល់ដោយសារបំរ៉ែបំរួល​អាកាស ធាតុ​នៅវាល​សណ្ត​ទន្លេ​ Cuu Long និង​វាលសណ្តទន្លេក្រហម​តាមរយៈ កិច្ចសហ​ប្រតិបត្តិការទ្វេភាគីនិងតំបន់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ