04/09/2017 11:51 GMT+7 Email Print Like 0

អាមេរិកនិងជប៉ុនសហការគ្នាបង្ខំឲ្យកូរ៉េខាងជើងផ្លាស់ប្ដូរគោលនយោបាយ


 ប្រធានាធិបតីអាមេរិកលោក Donald Trump (ខាងស្ដាំ)និងនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe
ក្នុងជំនួបនាថ្ងៃទី១០ ខែកុម្ភៈ នៅក្រុងវ៉ាស៊ីនតោន (រូបថត៖AFP/TTXVN)

នាថ្ងៃទី៣​ ខែកញ្ញា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និង ប្រធានាធិបតី​អាមេរិកលោក Donald Trump បានសន្ទនាតាមទូរស័ព្ទលើកទី៣ ក្រោយ​ពីកូរ៉េខាង​ជើង​បាញ់​បង្ហោះកាំជ្រួច​មីស៊ីលឆ្លង​កាត់​ដែន​ដី​ជប៉ុន។ ថ្នា​ក់ដឹក នាំទាំង២រូបបានឯកភាពលើការប​ង្កើន​ សម្ពាធទៅលើកូរ៉េខាងជើ​ង សំដៅ​បង្ខំឲ្យ ប្រទេស​នេះផ្លាស់ប្ដូរ​គោល​នយោបាយ។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្ន​កយក​ព័ត៌ មាន​​នាយក​រដ្ឋមន្រ្តីលោក Abe អះអាង​ថា ភា​គីទាំង២បាន​ឯកភាព​ថា ចាំបាច់ត្រូវ សហការ​គ្នា​ក៏ដូច​ជាជាមួយ​កូរ៉េខាង​ត្បូង និង​សហគមន៍​អន្តរជាតិ​សំដៅ ចាប់បង្ខំឲ្យកូរ៉េខាងជើងផ្លាស់​ប្ដូរ​គោលនយោបាយ ។ ក្នុងពេល​នោះ សេត​វិមាន​ឲ្យដឹង​ថា ប្រធានាធិបតី​ លោក Donald Trump បានអះអាងជាថ្មីម្ដង​ទៀត នូវសារសំខាន់នៃ កិច្ច​សហប្រតិបតិ្តការ​ដ៏ស្អិត​រមួត​រវាងអាមេរិក​ ជប៉ុននិង​កូរ៉េខាងត្បូង ក្នុងកាលៈ ទេសៈ​ដែល​ការគំរាម​កំហែង​ពីកូរ៉េខាង​ជើងកាន់​តែ​កើន​​ឡើង​ៗ៕
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ