01/11/2017 11:42 GMT+7 Email Print Like 0

អាមេរិកនិងជប៉ុនសន្យាសហប្រតិបតិ្តការយ៉ាងទូលំទូលាយក្នុងបញ្ហាកូរ៉េខាងជើង

នាយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងប្រធានាធិបតិអាមេរិកលោក Donald Trump បានសន្ទនាតាមទូរស័ព្ទ ក្នុងនោះភាគីទាំង ២ ឯកភាពលើការបន្តពិភាក្សាយ៉ាងទូលំទូលាយអំពីបញ្ហាកូរ៉េខាងជើង ក៏ដូចជា បញ្ហាដទៃក្នុងតំបន់ដែលភាគីទាំង២យកចិត្តទុកដាក់ដូចគ្នាផងដែរ។


នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងប្រធានាធិបតិអាមេរិកលោក Donald Trump (រូបថត៖ AFP/TTXVN)

លោក Abe មានបំណងឆ្លៀតយកដំណើរទស្សនកិច្ចនៅជប៉ុនរបស់ប្រធានាធិបតីលោក Trump ដើម្បីផ្ញើទៅនូវសារខ្លាំងក្លាមួយអំពីទំនាក់ទំនងសហប្រតិបតិ្តការរវាងជប៉ុននិងអាមេរិក។ ក្នុងពេលនោះ លោក Trump ឲ្យដឹងថា អាមេរិកគាំទ្រជប៉ុនដោយ ១០០% ហើយជំនួបនាពេលខាងមុខរវាងថ្នាក់ដឹកនាំទាំង ២ រូបនឹងជា ឱកាសល្អឥតខ្ចោះមួយដើម្បីបង្ហាញឲ្យពិភពលោកឃើញថា គ្មានការមន្ទិលសង្ស័យណាក្នុងទំនាក់ទំនងសម្ព័ន្ធ​មិត្តដ៏រឹងមាំរវាងប្រទេសទាំង ២ ឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ