01/10/2015 09:31 GMT+7 Email Print Like 0

អាមេរិកនិងជប៉ុនមានគោលបំណងសម្រេចការចរចារ TPP ក្នុងសប្ដាហ៍នេះ


អាមេរិកនិងជប៉ុនមានគោលបំណងសម្រេចការចរចារ TPP ក្នុងសប្ដាហ៍នេះ

ក្នុងជំនួបធ្វើការនាថ្ងៃទី២៩ កញ្ញា នាយករដ្ឋមន្ត្រីជប៉ុន លោក ​Shinzo Abe និងអនុប្រធានាធិបតីអាមេរិក លោក Joe Biden បានឯកភាព​ថា៖ប្រទេសទាំងពីរនឹងសហប្រតិបត្តិការ ដើម្បីសម្រេចការចរចារ TPP ក្នុង​សប្ដាហ៍នេះ។ ថ្នាក់ដឹកនាំទាំងពីររូបនេះ បានឯកភាព រួមសហការយ៉ាងស្អិតរមួត រវាងក្រុមចរចារ TPP នៃប្រទេសទាំងពីរ ៖ ឆ្ពោះ​ទៅគោលដៅដោះស្រាយបញ្ហា​មួយ​ចំនួននៅសេសសល់ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេស​ចំនួន១២ នឹងប្រព្រឹត្តទៅនៅអាមេរិកនាថ្ងៃទី៣០ កញ្ញា និងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥។ ​ប្រសិនបើ TPP បានសម្រេចនេះ នឹងបង្កើតឡើងតំបន់ពាណិជ្ជកម្មសេរីធំមួយ​ ស្មើនឹង ៤០% ផលិតផលសរុបរបស់ពិភពលោក ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ