17/06/2015 10:33 GMT+7 Email Print Like 0

អាមេរិកនិងចិនអភិវឌ្ឍន៍ថ្នាំផ្សះមេរោគ MERS


អាមេរិកនិងិនអភិវឌ្ឍន៍ថ្នាំផ្សះមេរោគ MERS (Image: VNA) 

បណ្ដា​អ្នកវិទ្យសាស្ត្ររបស់​អាមេរិក និ​ងចិន​បានសហប្រតិ​បត្តិការ​ជាមួយ​គ្នា ក្នុងការអភិវឌ្ឍន៍​ថ្នាំផ្សះមេរោគ​គ្រុន​ផ្តា​សាយ​​មជ្ឈឹម​បូព៌ារ (MERS)​ដែលកំពុងធ្វើឲ្យ មនុស្ស​ចំនួន ១៦ នាក់​ត្រូវស្លាប់​និង ១៥០ នាក់​ទៀត​ឆ្លង​មេ​រោគ​នេះ។ ថ្នាំផ្សះ​នេះដែលត្រូវ​បានហៅ​ថា m​336 បាន​នាំមកនូវប្រសិទ្ធ​ភាព​ក្នុង​ពេលដំណើរ​ការសាក​ល្បង​លើសិត្វ។ ក្រុម​អ្នក​ជំនាញការ​ពោល​ខាង​លើបាន ​អំពាវនាវ​ឲ្យដំណើរ​ការសាក​ល្បង​ក្នុងការព្យាបាល​ជំងឺ គ្រោះថ្នាក់​យ៉ាង​ឆាប់​រហ័ស​។​ នាថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៥​ អារ៉ាប់​ប៊ីសារអ៊ូឌីត​បានទទួល​ស្គាល់អ្នក​ជំងឺ​ចំនួន​២ នាក់​ទៀត​ត្រូវ​ស្លាប់​ដោយ​មេរោគ MERS និងករណីឆ្លង​ថ្មីចំនួន​១​នាក់ទៀត ដែល​ធ្វើឲ្យអ្នក​ឆ្លង​មេរោគ MERS នៅ​ប្រទេស​នេះ​កើន​ឡើង​ដល់ ១៣០០ នាក់​ក្នុង​នោះ មនុស្ស​ចំនួន ៤៥៦ នាក់​ត្រូវ​ស្លាប់។ ក្នុង​ពេល​នោះ ក្រសួង​សុខាភិបាល កូរ៉េខាង​ត្បូង​បានទទួល​ស្គាល់ករណី​ឆ្លងមេរោគ MERS ថ្មីចំនួន ៤ នាក់ទៀ​ត​និង​អ្នកជំងឺចំនួន ៣ នាក់​ត្រូវស្លាប់​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ