27/09/2015 09:28 GMT+7 Email Print Like 0

អាមេរិកនិងចិនទទួលបានកិច្ចព្រមព្រៀងរួមស្តីពីសន្តិសុខលើបណ្ដាញអ៊ីនធឺណែត


អាមេរិកនិងចិនទទួលបានកិច្ចព្រមព្រៀងរួមស្តីពីសន្តិសុខលើបណ្ដាញអ៊ីនធឺណែត (Image : VNA)

នាថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៥ ប្រធាន​រដ្ឋចិន លោក Xi Jinping បានជួប​សន្ទនា​ជាមួយ​ប្រធានាធិបតីអាមេ​រិក លោក Barack Obama។ ថ្នាក់ដឹកនាំទាំង​ពីររូប​បានពិភាក្សា អំពីបញ្ហាជា​ច្រើន ក្នុង​នោះ ឯកភាព​អំពី​ការខំប្រឹង​ប្រែង​ទប់ទល់ នឹងបំរ៉ែបំរួល​អាកាសធាតុ និងបញ្ឈប់​រាល់​កម្មវិធី​វាយ​ប្រហារ​ទៅលើ បណ្តាញ​អ៊ីន​ធឺណែត​ដើម្បី​គោល​ដៅពាណិជ្ជ​កម្ម។ ប៉ុន្តែ ភាគីទាំង​ពីរ​នៅមាន​ការខ្វែង​គំនិត​មួយ​ចំនួន​ទាក់​ទិន ដល់ជំលោះអធិបតេយ្យភាព​និង​សិទ្ធិមនុស្ស​។ ថ្លែងមតិ​ក្នុងសន្និសីទ​កាសែត​រួម​បន្ទាប់ ពីការសន្ទនា​ប្រធានាធិបតី​អាមេរិក លោក Barack Obama ​បាន​ឲ្យដឹង​ថា៖ ប្រទេសទាំង​ពីរទទួលបាន​កិច្ចព្រមព្រៀង​រួម ក្តីអំពីកម្មវិធីលើប​ណ្តាញ​អ៊ីន​ធឺណែត​ដោយ​មាន​គោលដៅពាណិជ្ជកម្ម។ រីឯ​ខ្លួនវិញប្រធាន​រដ្ឋចិន លោក Xi Jinping ក៏បាន​ទទួលស្គាល់​កិច្ច​ព្រម​ព្រៀង ពោល​ខាង​លើ ព្រមទាំងឲ្យ​ដឹងថា៖ សមត្ថកិច្ចនៃ​ប្រទេសទាំងពីរ​ ទទួលបានការ​យោគយល់​គ្នាទៅវិញ​ទៅម​ក​ក្នុង​ការ​ប្រឆាំង​បទល្មើស​ គ្រប់រូបភាពលើបណ្តាញ​អ៊ីនធឺណែត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ