06/03/2016 09:33 GMT+7 Email Print Like 0

អាមេរិកនិងគុយបាអះអាងនូវការសន្យាប្រក្រតីភាពទំនាក់ទំនង

នាថ្ងៃទី៤ ខែមិនា ឆ្នាំ​២០១៦ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry បានធ្វើ​ការសន្ទនាតាម​ទូរស័ព្ទ​ជាមួយ​សមភាគី​គុយ​បា លោក Bruno Rodriguez ដើម្បីពិភាក្សា​​អំពីដំណើរ​ទស្សន​កិច្ចនាពេល​ខាងមុខ​របស់​ប្រធានាធិ​បតី​អាមេរិក លោក Barack​ Obama នៅប្រទេសកោះការាបៀន​នេះ ក៏ដូចជាអះអាងជាថ្មីម្ដង​ទៀត​នូវ ការ​សន្យា​ជំរុញដំណើរ ការធ្វើប្រក្រតីភាពទំនាក់ទំនងទ្វេភាគីផងដែរ។ លោក Kerry បានឲ្យដឹង​ថា ប្រធានាធិ​បតី​លោក Barack Obama រង់ចាំជំនួបសន្ទនាជា មួយថ្នាក់ដឹកនាំគុយបា​ក៏ដូចជាំ​សមាជិក​នានា​ចំណុះសង្គម​ស៊ីវិល​នៃប្រ​ទេសនេះ​ ក្នុងដំណើរទស្សនកិច្ច​នាពេល​ខាងមុខនេះ៕
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ