16/08/2015 13:12 GMT+7 Email Print Like 0

អាមេរិកនិងគុយបាបង្កើតគណៈកម្មាធិការដោះស្រាយបញ្ហាទ្វេភាគីដែលនៅ សេសសល់


អាមេរិកនិងគុយបាបង្កើតគណៈកម្មាធិការដោះស្រាយបញ្ហាទ្វេភាគីដែលនៅ សេសសល់ (Image; VNA)

ការចរចារ​វាង​រដ្ឋមន្ត្រីការបរ​ទេសអាមេរិក លោក John Kerry ​និងសមភាគី​គុយបា លោក Bruno Rodriguez បាន​ប្រព្រឹត្ត​ទៅនៅ​រដ្ឋធានី La Habana របស់គុយបា។ ក្នុងការចរចារលើក​នេះ រដ្ឋមន្ត្រីការបរទេសគុយបា​ លោក Bruno Rodriguez  បានឲ្យ​ដឹងថា៖ គុយបានឹង​បន្តអភិវឌ្ឍន៍​ទំនាក់ទំនង​ជាមួយ​អាមេរិក​ដោយ​ឈរ​លើមូល​ដ្ឋាន​គោរព​រ​គ្នាទៅវិញទៅមកមិនធ្វើ​អន្តរាគមន៍​ ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នា។ លោក Bruno Rodriguez បានអះ​អាង​ថា៖ ទោះបីជា ភាគី​ទាំងពីរ​នៅមានការខ្វែងគំនិតមួយចំនួនអំពីអធិប​តេយ្យភាព​ប្រជា ធិប​តេយ្យ​និង​សិទ្ធិ​មនុស្ស​ក្តី ប៉ុន្តែ គុយបាត្រៀមខ្លួនជា​ស្រេច​ពិភាក្សា​ជាមួយ អាមេរិកអំពីរាល់​បញ្ហា​នានា។ រីឯខ្លួន​វិញ រដ្ឋមន្ត្រី​ការ​បរទេស​​អាមេរិក លោក Kerry បានបញ្ចាក់ថា៖ ទំនាក់ទំនងរវាងអាមេរិកនិង​គុយ​បានឹង​បន្ត​អភិវឌ្ឍន៍​ដ៏ល្អ​ប្រសើរ​។ លោកសម្តែងក្តីសង្ឃឹមថា៖ ប្រធានាធិបតី​ក្នុងអាណត្តិ​ជាបន្ត​របស់​អាមេរិក​នឹង​មិន​ផ្លាស់​ប្តូរគោល​នយោបាយ​ នាបច្ចុប្បន្ន​នៃប្រទេស​នេះចំពោះគុយបា​នៅឡើយ។  ក្នុង​សន្និសីទកាសែតរួមបន្ទាប់ពី​ការចរចា​ រដ្ឋមន្ត្រីការ​បរទេសគុយបា បានប្រកាសបង្កើតគណៈកម្មាធិការទ្វេ​ភាគីដោះ​ស្រាយ​បញ្ហា​ដែល​នៅ​សេស​សល់​។ មុន​នោះ នាថ្ងៃទី១៤ខែសីហាឆ្នាំ២០១៥​​ (ម៉ោងគុយបា) បានប្រព្រឹត្ត​ទៅពិធី​បង្ហួត​ទង់​ជាតិ​អាមេរិក​នៅរដ្ឋ​ធានី   La​ Habana ក្រោយ​រយៈ​ពេល​៥៤​ឆ្នាំប្រទេស​ទាំងពីរ ផ្អាក​ទំនាក់ទំន​ងការទូតមក៕
 

តាមVOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ