19/07/2015 10:44 GMT+7 Email Print Like 0

អាមេរិកនិងគុយបានឹងដំណើរការសន្ទនានៅវ៉ាស៊ីនតោន

អាមេរិកនិងគុយបានឹងដំណើរការសន្ទនានៅវ៉ាស៊ីនតោន (Image: VNA)

ក្រសួង​ការបរទេសអាមេរិកបានប្រកាសថា៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក John Kerry នឹង​ជួប​សន្ទនា​ជាមួយ​​សមភាគីគុយ​បា លោក​​ Bruno Rodriguez និង​ជាប្រធានក្រុមចរចា​គុយបារ​ ដែលនឹងចូលរួមពិធីបើក​ស្ថាន​ទូត​គុយបាប្រចាំនៅ​អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី២០ខែ​កក្កដាឆ្នាំ២០១៥​​ខាងមុខ។ នេះគឺ​ជា​ដំណើរ​ទស្សនកិច្ច​នៅអាមេរិកជាលើក​ដំបូងរបស់ អ្នកប្រមុខ​ស្ថាប័ន​ការទូតរបស់​គុយបា។ ថ្លែង​មតិ​ជាមួយ​មជ្ឈដ្ឋាន​​សារព័ត៌​មាន នាថ្ងៃទី​១៧ខែ​កក្កដា អ្នក​នាំពាក្យ​ក្រសួង​ការបរទេសអាមេរិក លោក  John Kirby បាន​ឲ្យ​​ដឹង​ថា៖ ខ្លឹម​សារការសន្ទនានឹងប្រមូលផ្តុំទៅលើបញ្ហាសុខភាពសកល ការ​ទាក់​ទង​ផ្ទាល់​សេវ៉ាកម្ម​ទូរ​គមនាគមន៍​​នៅគុយបា​ និងបញ្ហានៅសេសសល់ក្នុង​ដំណើរ​ប្រក្រតីភាព​ទំនាក់​ទំនង​ការទូតរ​វាង​ប្រទេស​ទាំង​ ២៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ