02/07/2015 09:38 GMT+7 Email Print Like 0

អាមេរិកនិងគុយបាទទួលបានកិច្ចព្រមព្រៀងបើកស្ថានទូតឡើងវិញ


អាមេរិកនិងគុយបាទទួលបានកិច្ចព្រមព្រៀងបើកស្ថានទូតឡើងវិញ (AFP)
ក្នុងកាយវិការមួយត្រូវបានសាធារណមតិរង់ចាំពីយូរមក នាថ្ងៃទី​៣០​ ខែមិថុនា ឆ្នាំ២០១៥ មន្ត្រីជាន់ខ្ពស់សូមមិន​បញ្ចេញឈ្មោះមួយរូបនៃរដ្ឋអំណាចប្រធានាធិបតីអាមេរិក Barack Obama បានប្រកាសថា អាមេរិកនិងគុយបានឹងប្រកាសដំណាក់កាល​បើក​ស្ថានទូត​ឡើង​វិញនៅរដ្ឋធានីនៃប្រទេសទាំងពីរនាថ្ងៃទី១កក្កដា។

ប្រធានាធិបតី Obama និង​រដ្ឋមន្ត្រី​ការបរទេស John Kerry កំពុងមានវត្តមាននៅ​ក្រុង Vienne អូស្ទ្រីស ដើម្បី​ចូល​រួម​​​ការចរចារជាមួយអ៊ីរ៉ង់នឹងមានបទថ្លែងមតិនា​ព្រឹកថ្ងៃទី១កក្កដាស្ដីពីព្រឹត្តិការណ៍​សំខាន់នេះក្នុងដំណើរការប្រក្រតីភាពទំនាក់​ទំនងការទូតរវាងភាគីទាំងពីរ។

បន្ទាប់ពីសេចក្តីប្រកាសប្រវត្តិសាស្ត្រប្រក្រតីភាពទំនាក់ទំនងការទូតដែល​ត្រូវ​បាន​ប្រធានាធិបតី Barack Obama​ និងប្រធានរដ្ឋគុយបា Raul Castro នាំចេញនាថ្ងៃ​ទី​១​៧ ខែធ្នូ ឆ្នាំ២០១៤មក អាមេរិកនិងគុយបាបានដំណើរ​ការវង់ចរចារ​ចំនួន​៤ជាបន្តបន្ទាប់​នៅ​រដ្ឋធានីនៃប្រទេសទាំងពីរ។ អាមេរិកក៏បានដកចេញរបង​ធំ​បំ​ផុត​លើ​មាគ៌ាប្រក្រតីភាព​ទំនាក់ទំនងទ្វេភាគីខណៈដែលដកគុយបាចេញពីបញ្ជីឈ្មោះបណ្ដា​ប្រទេសជួយឧបត្ថម្ភភេរវកម្ម។ មុននោះនាដើម​ខែ​មេសា វ៉ាស៊ីនតោននិង La Habana ក៏​​បាន​រៀបចំការសន្ទនាស្ដីពីសិទ្ធិមនុស្សជា​លើក​​ដំបូងផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ