15/03/2015 11:43 GMT+7 Email Print Like 0

អាមេរិកនិងគុយបាដំណើរវង់ចរចារលើកទី ៣ នាសប្តាហ៍ខាងមុខ

នាថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០១៥ ក្រសួងការបរទេសអាមេរិកបានប្រកាសថា៖ អាមេរិក និងគុយបា​ដំណើរ​វង់​ចរចារ​លើកទី៣ស្តីពីការប្រក្រតីទំនាក់ទំនងនាដើមសប្តាហ៍ខាងមុខនៅទីក្រុង ​La Habana របស់គុយបា។ មន្ត្រី​ជាន់​ខ្ពស់នៃក្រសួងការបរទេសអាមេរិកមួយរូបបានឲ្យដឹងថា៖ ឧបការីនៃរដ្ឋមន្ត្រីការបរទេស​ទទួលបន្ទុក​បញ្ហា​លោ​ក​ខាងលិច លោកស្រី Roberta Jacobson នឹងចាកចេញពីវ៉ាស៊ីនតោនទៅកាន់ La Habana នាថ្ងៃទី ១៥ ខែមិនាឆ្នាំ២០១៥ ដើម្បី ដំណើការវង់ចរចារទី ៣ ជាមួយប្រធានក្រុមចរចារនិងជា​ប្រធាន​នាយក​ដ្ឋាន​ទទួល​បន្ទុក​បញ្ហាអាមេរិកចំណុះក្រសួងការបរទេសគុយបា លោកស្រី Josefina Vidal។ វង់ចរចារទី ៣ នឹងត្រូវបាន​ចាប់​ផ្តើមពីថ្ងៃទី ១៦ មិនាខាងមុខ។ គោលដៅនៃវង់ចរចារ លើកនេះមានក្តីសង្ឃឹមថា៖ ប្រទេសទាំង ២ អាច​ទទួល​បានគោលដៅបើកស្ថានទូតនៅវ៉ាស៊ីនតោននិង La Habana ឡើងវិញ មុនពេល សន្និសីទ​កំពូល​អាមេរិក​ឡា​ទីន ដែលនឹងប្រព្រឹត្តទៅនៅប៉ាណាម៉ា នាខែ មេសា ខាងមុខ។ ភាគីអាមេរិកបានឲ្យដឹងថែមទៀតថា៖ បើទោះ​បីនេះមិនទាន់ជា លក្ខខ័ណ្ឌសម្រេចក្នុងការប្រក្រតីទំនាក់ទំនងទ្វេភាគីទេក្តីប៉ុន្តែអាមេរិកកំពង​ពិនិត្យ​មើល​សកម្មដើម្បីនាំគុយបាចេញពីបញ្ជីរាយនាមបណ្ដាប្រទេសជួយភេវរកម្មនិយម។ ក្រៅពីនោះ ភាគីទាំង ២ នឹងជួបចរចារអំពីបញ្ហាសិទ្ធិ មនុស្សនិងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាននិងទូរគមនាគមន៍៕
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ