05/12/2017 07:10 GMT+7 Email Print Like 0

អាមេរិកនិងកូរ៉េខាងត្បូងដំណើរការសមយុទ្ធកងទ័ពជើងអាកាសដោយទ្រង់ទ្រាយធំបំផុតតាំងពីមុនមក

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ កងទ័ពជើងអាកាសអាមេរិកនិងកូរ៉េខាងត្បូងបានចាប់ផ្ដើមដំណើរការសមយុទ្ធកងទ័ពជើងអាកាសរួមដោយទ្រង់ទ្រាយធំបំផុតតាំងពីមុនមក ក្នុងកាលៈទេសៈដែលការគំរាមកំហែងពីកូរ៉េខាងជើងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

យន្តហោះចម្បាំងរបស់អាមេរិក (រូបថត៖ NBC)

សមយុទ្ធដោយឈ្មោះ “Vigilant” មានការចូលរួមរបស់ទាហាន ចំនួន១២ពាន់នាក់និងយន្តហោះគ្រប់ប្រភេទជាង​២៣០​ គ្រឿងនៃប្រទេសទាំង២។

មុននោះ កាសែត Rodong Sinmun របស់បក្សពលកម្មកូរ៉េខាងជើងនាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ បានចុះផ្សាយបទវិចារណកថា ដែលក្នុងនោះ ហៅសមយុទ្ធពោលខាងលើគឺអំពើបង្ករឿងហេតុតម្រង់ទៅលើព្យុងយ៉ាងដែលអាចនាំឲ្យកើតមានសង្គ្រាមនុយក្លេអ៊ែរមួយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ