14/03/2018 09:56 GMT+7 Email Print Like 0

អាមេរិកត្រៀមរៀបចំអធិការកិច្ចកម្មវិធីគ្រប់គ្រងត្រីស្បែករំអិលវៀតណាម

នាប៉ុន្មានខែខាងមុខ ស្ថាប័នអធិការកិច្ចសុវត្ថិភាពស្បៀងអាហារអាមេរិកនឹងដំណើរការអធិការកិច្ចជាក់ស្ដែងលើកម្មវិធីគ្រប់គ្រង​ត្រីស្បែករំអិលរបស់វៀតណាម។

 អាមេរិកត្រៀមរៀបចំអធិការកិច្ចកម្មវិធីគ្រប់គ្រងត្រីស្បែករំអិលវៀតណាម

យោងតាមនាយកដ្ឋានគ្រប់គ្រងគុណភាពកសិ រុក្ខ និងជលផលនៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ​វៀត​ណាម​ថា៖ នាប៉ុន្មានខែខាងមុខ ស្ថាប័នអធិការកិច្ចសុវត្ថិភាពស្បៀងអាហារអាមេរិកនឹងដំណើរការអធិការកិច្ចជាក់ស្ដែងលើកម្មវិធីគ្រប់គ្រងត្រីស្បែករំអិលរបស់វៀតណាម។ នាបច្ចុប្បន្ន ភាគីទាក់ទិននានារបស់វៀតណាមបាន​ផ្ដល់នូវឯកសារទាក់ទិនជាច្រើនរបស់ស្ថាប័នអធីការកិច្ចសុវត្ថិភាពស្បៀងអាហារអាមេរិក សំដៅឆ្លើយតប​នឹង​តម្រូវការក្នុងកម្មវិធីអធិការកិច្ចត្រីស្បែករំអិលរបស់អា មេ រិក។

ដើម្បីត្រៀមរៀបចំសម្រាប់ការធ្វើអធិការកិច្ចជាក់ស្ដែងនៅវៀតណាមរបស់ស្ថាប័នអធិការកិច្ចសុវត្ថិភាពអាមេរិក​នោះ នាយកដ្ឋានគ្រប់គ្រងគុណភាពកសិ រុក្ខ និងជលផលបានស្នើឲ្យសហគ្រាសកែច្នៃត្រីប្រភេទ Si-lu-ri-for-mes ដែលនាំចេញទៅកាន់អាមេរិក៖ បន្តគោរពតាមបទបញ្ញត្តិរបស់អាមេរិកដែលត្រូវបានក្រសួងកសិកម្ម​ និងអភិវឌ្ឍន៍ជនបទចងក្រង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ