06/07/2016 10:04 GMT+7 Email Print Like 0

អាមេរិកត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភប្រទេសអាស៊ីអាគ្នេយ៍នានាប្រឆាំងពួកឧទ្ទាមជ្រុលនិយម


អាមេរិកត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភប្រទេសអាស៊ីអាគ្នេយ៍នានាប្រឆាំងពួកឧទ្ទាមជ្រុលនិយម
ឧត្តមសេនីទោកងទ័ពជើងទឹកអាមេរិក Brian Huley នាថ្ងៃទី៤​ ខែកក្កដា ឆ្នាំ២០១៦ ​បានអោយដឹងថា៖វ៉ា​ស៊ីន​តោន​ព្រួយបារម្ភយ៉ាងខ្លាំងអំពីការវាយប្រហារ​និងចាប់ពង្រត់នាវិក ដោយពួក​ឧទ្ទាមជ្រុលនិយម Abu Sayyaf នៅហ្វីលីពីនអនុវត្តនៅតំបន់សមុទ្រអាស៊ីអាគ្នេយ៍ ហើយលោកក៏បានអះអាងថា៖ត្រៀមខ្លួនជាស្រេចប្រសិនបើមានការចាំបាច់។ ឧត្តមសេនីទោកងទ័ពជើងទឹកអាមេរិក Brian Huley ក៏បានសង្កត់ធ្ងន់ថា៖ កងទ័ពជើងទឹកអាមេរិកបានរួមសហការជាមួយរដ្ឋាភិបាលប្រទេសអាស៊ីអាគ្នេយ៍នានាដើម្បីធានាសេរីភាពនាវាចរណ៍ សុវត្ថិភាពសំ​រាប់​ប្រជាជននៅក្នុងតំបន់ ហើយនឹងបន្តអនុវត្តដូច្នេះតទៅទៀត។          មុននោះ ប្រទេសចំនួន៣គឺឥណ្ឌូនេស៊ី​ ម៉ាឡេស៊ី​ និងហ្វីលីពីនបានឯកភាពរួមគ្នាអនុវត្ត ដែលក្នុងនោះមានការយាមល្បាតលើសមុទ្រនិងលើអាកាស ក៏ដូចជាបង្កើតរបៀបឆ្លងដែន តាមខ្សែផ្លូវសមុទ្រ​ដែរ៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ