15/01/2016 09:38 GMT+7 Email Print Like 0

អាមេរិកដាក់ពង្រាយកងកម្លាំងពិសេសនៅអ៊ីរ៉ាក់


រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Ashton Carter (រូបថត៖Reuters)

រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Ashton Carter នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ បានមាន​ប្រសាសន៍​ថា ទាហាន​នៃក​ង​កម្លាំង​កល​យុទ្ធ​ពិសេស របស់អាមេរិកបាន​ទៅកាន់​អ៊ីរ៉ាក់ ហើយ​កំពុង​ត្រៀម​រៀប​ចំ​សហការ​ជាមួយ​កង​កម្លាំង​នៃ​ប្រទេស​សាមី ដើម្បីវាយប្រហារទៅលើមូលដ្ឋាន នៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យ​ប្រកាស។ លោក​Carter បាន​ឲ្យដឹង​ថែមទៀត​ថា អាមេរិកកំពុងមានផែនកា​រ ដាក់​ពង្រាយបន្ថែម​ទាហាន​ចំនួន១ពាន់​៨រយ​នាក់​ទៅកាន់​អ៊ីរ៉ាក់ ក្នុងប៉ុន្មាន​ខែខា​ងមុខនេះ។ លោក រដ្ឋមន្រ្តី Ashton Carter គ្រោងនឹងទៅកាន់រដ្ឋធានី​ប៉ារីស​របស់ បារាំង នា​សប្ដាហ៍​ខាងមុខ ដើម្បីជួបសន្ទនាជាមួយសមភាគីនៃប្រទេសផ្សេង​ចំនួន ៦រួម​មាន បារាំង​ អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់ អ៊ីតាលីនិងហូល្លង់ សំដៅអំពាវ​នាវឲ្យការរួមវិភាគ​ទាន​ក្នុងការប្រយុទ្ធប្រឆាំងនឹង IS៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ