18/03/2016 09:33 GMT+7 Email Print Like 0

អាមេរិកដាក់បន្ថែមបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង


អាមេរិកដាក់បន្ថែមបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង (Image: VNA)

នាថៃ្ងទី១៦ ខែមិនា ឆ្នាំ២០១៦ ប្រធានាធិបតីអាមេរិក លោក Barack Obama​បានចេញ​អនុក្រិត្យ​មួយ​ស្តីពីការ​អនុវត្ត​បទ​ដាក់ទណ្ឌកម្មធ្ងន់​ធ្ងរ ទៅលើកូរ៉េខាង​ជើង បន្ទាប់ពី ព្យុងយ៉ាងដំណើការសាកល្បងនុយក្លេអ៊ែរនាថ្ងៃទី ៦ ខែ​មករា និង​បាញ់​កាំជ្រួច​នាថ្ងៃទី​៧ ខែ​កុម្ភៈ កន្លងទៅ។ នាថ្ងៃដដែល អ្នកនាំពាក្យសេតវិមាន​ លោក Josh Earnest បានចេញ​សេចក្តី​ប្រកាស​ ដែលលើក​ច្បាស់​លាស់​ថា៖ អាមេរិក​និងសហគមន៍​អន្តរជាតិ​មិនអធ្យា​ស្រ័យរាល់​សកម្មភាព​ធ្វើសាក​ល្បង​នុយ ក្លេអ៊ែរនិងបាញ់កាំជ្រួចមីស៊ីលខុសច្បាស់ របស់ព្យុងយ៉ាងទេ។ ទាក់ទិន​ដល់​ការដែល នាពេលថ្មីៗនេះ កូរ៉េខាង​ជើង ទើបនឹងចេញសាលក្រមកាត់​ទោស ដាក់ពន្ធនាគារ​១៥ ឆ្នាំចំពោះ Otto Frederick Warmbier និស្សិត​អាមេរិក​មាន​​អាយុ​២១ ឆ្នាំ លោក Josh Earnest បានចាត់ទុកថា៖ នេះគឺជា​សេចក្តី​សម្រេច ដែលមាន​ចរិត​លក្ខណៈ​នយោបាយ​ ព្រមទាំង អំពាវនាវ​ឲ្យព្យុងយ៉ាងដោះលែង លោក Warmbier ភ្លាមមួយ​រំពេច៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ