31/05/2015 09:51 GMT+7 Email Print Like 0

អាមេរិកដកគុយបាចេញពីបញ្ជីរាយនាមប្រទេសជួយឧបត្ថម្ភភេរវកម្មជាផ្លូវការ


អាមេរិកដកគុយបាចេញពីបញ្ជីរាយនាមប្រទេសជួយឧបត្ថម្ភ​ភេរវកម្មជាផ្លូវការ(រូបថតៈGetty )

នាថ្ងៃទី២៩ខែឧសភាឆ្នាំ​២០១៥​ ក្រសួង​ការបរទេសអាមេរិក​បាន​ដក La Habana​ ចេញពីរបស់​ហៅថា “បញ្ជី​រាយនាម​ប្រទេស​ជួយឧបត្ថម្ភ​ភេរ​វកម្ម”។ សេចក្តី​ជូន ដំណឹង​របស់ក្រសួង​ការបទេស​អាមេរិក បានលើកច្បាស់​ថា គុយ​បាមិន​ស្ថិត​ក្នុង បញ្ជីឈ្មោះពោល​ខាងលើជាផ្លូវកា​រទៀត​ឡើយ បន្ទាប់​ពីរយៈពេល៤៥​ថ្ងៃរដ្ឋ​សភា​អាមេរិក​គ្មាន​ការ​ប្រឆាំង​ជំទាស់​សំណើរ របស់រដ្ឋ​អំណាច​លោកប្រធានាធិ​បតី​ Barack Obama កាលពីថ្ងៃទី១​៤ខែ​មេសា។ កាយវិការ​នេះមាន​ន័យថា រាល់​របង​ឧប​សគ្គ​អំពីពាណិជ្ជ​កម្ម ហិរញ្ញវត្ថុ និងការធ្វើដំណើរ​ទៅវិញ​ទៅម​ក ដែល​វ៉ាស៊ីង​តោន បណ្តុក​បណ្តាក់ទៅលើគុយបា​ តាំងពីឆ្នាំ១៩៨២មកគឺត្រូ​វបាន លុប​ចោល​ទាំង​ស្រុង។

​មជ្ឈដ្ឋានអ្នកវិភាគ​បានកំណត់​ថា សេចក្តីសម្រេច​នេះ នឹង​បើកចេញ​ផ្លូវ សម្រាប់​ការស្តាទំនាក់​ទំនងទ្វេភាគី​ឡើង​វិញ​ ហើយ​ប្រហែលជា​ អាមេរិ​កនិង​គុយបា នឹងប្រកាសកា​របើកស្ថាន​ទូតឡើងវិញ នាសប្តាហ៍ខា​ងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ