19/11/2015 09:15 GMT+7 Email Print Like 0

អាមេរិកជួយឧបត្ថម្ភវៀតណាមបង្កើតសមត្ថភាពសមុទ្រ


អាមេរិកជួយឧបត្ថម្ភវៀតណាមបង្កើតសមត្ថភាពសមុទ្រ

រដ្ឋាភិបាលអាមេរិក​នឹងផ្តល់ទឹកប្រាក់ចំនួន ៤០លានដុល្លារអាមេរិក​ ដើម្បីជួយឧបត្ថម្ភវៀតណាម លើកកំពស់​សមត្ថភាព​សមុទ្រ។ នេះគឺជាផ្នែកមួយក្នុង​ផែនការរបស់​វ៉ាស៊ីនតោន សំដៅជួយ​ឧបត្ថម្ភ​បណ្ដាប្រទេស​អាស៊ីអាគ្នេយ៍​បង្កើនសន្តិសុខ​សមុទ្រ ក្នុងសភាពការណ៍នៅសមុទ្រខាងកើតកាន់តែ ស្មុគ្រស្មាញពីមួយថ្ងៃទៅ​មួយថ្ងៃ​។ សេតវិមានបានយល់ច្បាស់ថា៖ ការជួយឧបត្ថម្ភវៀតណាមបង្កើនសមត្ថ​ភាពសមុទ្រ​នេះ ត្រូវ​បាន​សម្ដែង​ឡើង​តាម​រយៈការលើក​លែងបទហាមឃាត់លក់អាវុធ ដែលទាក់ទិនដល់សន្តិសុខចំពោះវៀតណាម និងការ​បើក​ទូលាយ​ហ្វឹក​ហាត់​សមយុទ្ធទ្វេភាគី អំពីការជយយសង្គ្រោះមហន្តរាយ និងបញ្ហាមនុស្សធម៌នានា។ ក្នុង​សេចក្ដីជូនដំណឹង នាថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៥ សេតវិមានបានអោយដឹងថា៖ អាមេរិកបាន​សន្យាផ្តល់ទឹកប្រាក់ចំនួន​១១៩លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំសារ​ពើ​ព័ន្ធ​២០១៥ និង​គំរោងផ្តល់ទឹកប្រាក់បន្ថែម ១៤០លានដុល្លារ​អាមេរិក ក្នុង​ឆ្នាំជា​បន្ត​ដើម្បី​ជួយ​ឧបត្ថម្ភ​​ប្រទេសអាស៊ីអាគ្នេយ៍នានា បង្កើនសមត្ថភាពសមុទ្រ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ