19/01/2016 09:31 GMT+7 Email Print Like 0

អាមេរិកចាត់ទុកថា​ពិភព​លោក មាន​សុវត្ថិភាព​ជាងមុន​ក្រោយពី​អនុវត្តកិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​

នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ប្រធានា​ធិបតីអាមេរិក លោក Barack Obama បាន​ចាត់ទុក​ថា ប្រទេស​​អាមេរិក តំបន់​​និង​ពិភពលោក នឹង​មានសុវត្ថិភាពជាងមុន​អាស្រ័យ​ដោយ ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ ដែល​ទើប​​នឹង​​បាន​​សំរេច​ជាមួយ​​អ៊ីរ៉ង់​។ ​បទ​សន្ទរកថារបស់លោក Barack Obama ពីសេតវិមានបានលើកច្បាស់ថាថ្ងៃទី​១៦​ ខែ​មករា ឆ្នាំ២០១៦ បាន​គូស​សញ្ញានូវ​របត់​សំខាន់​មួយ ក្នុងការទប់ស្កាត់អ៊ីរ៉ង់កាន់កាប់អាវុធនុយ​ក្លេអ៊ែរ ហើយ​ប្រការ​សំខាន់​គឺ​ទទួល​បាន​ការរីកចំរើននេះ តាមរយៈផ្លូវ ការទូត។ ប្រធានាធិបតី Barack Obama ក៏បានក្រើនរំលឹកថា អាមេរិក​នៅមាន​ការ​ខ្វែងគំនិតដ៏ជ្រាលជ្រៅ ជាមួយអ៊ីរ៉ង់ ហើយកិច្ចព្រមព្រៀងនុយក្លេអ៊ែរមិនសំដៅ ដោះស្រាយ​ការខ្វែង​គំនិត​ទាំងឡាយ រវាងប្រទេសទាំងពីរឡើយ ព្រមទាំងអះអាងថា វ៉ាស៊ីន​តោន​នឹង​បន្ត​ដាក់​ទ័ណ្ឌកម្ម​តម្រង់​ទៅ​លើកម្ម​វិធី​កាំ​ជ្រួច​មីស៊ីល​ឆ្លងទ្វីបរបស់​តេអេរ៉ង់។

មុននោះ សហភាពអឺរ៉ុប នាថ្ងៃទី១៦ ខែ​មករា បានឯកភាពលុបចោលបទដាក់ទ័ណ្ឌ​កម្ម​សេដ្ឋកិច្ច​ទៅលើ​អ៊ីរ៉ង់​ក្រោយ​ពីពេល​ស្ថាប័ន​ថាម​ ពលបរាមាណូអន្តរជាតិ​(IAEA) ប្រកាស​ថា អ៊ីរ៉ង់​បាន​គោរព​មាត្រានានា ក្នុង​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេ​អ៊ែរ​ ដែលទទួលបានកាលពីខែកក្កដា ឆ្នាំ២០១៥រវាងអ៊ីរ៉ង់និងក្រុម P៥+១សំដៅ​ដាក់​កំហិត​ទៅ​លើកម្ម​វិធី​នុយក្លេអ៊ែ​រ របស់​ប្រទេស​នេះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ