30/11/2016 15:35 GMT+7 Email Print Like 0

អាមេរិកខំប្រឹងប្រែងស្តារប្រក្រតីភាពទំនាក់ទំនងជាមួយគុយបា

នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ សេតវិមានអះអាងថា ការដែលអគ្គមគ្គុទេសបដិវត្តន៍គុយបាលោក Fidel Castro លាចាកលោកនោះមិនអាចធ្វើឲ្យយឺតយ៉ាវនូវការខំប្រឹងប្រែងរបស់អាមេរិកក្នុងការស្ដារប្រក្រតីភាពទំនាក់ទំ​នងជាមួយគុយបាទេ។ អ្នកនាំពាក្យសេតវិមានលោក Josh Earnest លើកច្បាស់ថា ដំណើរការស្ដារប្រក្រតីភាពទំនាក់ទំនងការទូតទ្វេភាគីត្រូវបានអនុវត្តន៍តាមរយៈទំនាក់ទំនងសេដ្ឋកិច្ចថ្មីក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ការ បើកឡើងវិញនូវជើងហោះ ហើរពាណិជ្ជកម្មនិងការបង្កើនវិនិយោគរបស់អាមេរិក។ មុននោះ នាថ្ងៃដដែលនៅលើគេហទំព័រសង្គម Twitter ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បានគំរាមកំហែងថា នឹងបញ្ចប់ភាពកក់ក្ដៅឡើងក្នុងទំនាក់ទំនងអាមេរិក-គុយបា ប្រសិនបើ La Habana មិនត្រៀមជាស្រេចចរចារអំពីកិច្ចព្រមព្រៀងមួយដែលលោកចាត់ទុកថាគឺល្អជាងសំរាប់ប្រជាជនគុយបា ប្រជាជនអាមេរិកដើមកំណើតគុយបានិងប្រទេសអាមេរិកនិយាយរួម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ