06/03/2015 11:18 GMT+7 Email Print Like 0

អាមេរិកកែសម្រួលពន្ធប្រឆាំងការលក់បង្ខូចតំលៃបង្កងរបស់វៀតណាមចុះក្រោម១%

អាមេរិកកែសម្រួលពន្ធប្រឆាំងការលក់បង្ខូចតំលៃបង្កងរបស់​វៀតណាម​ចុះ​ក្រោម១%។​នេះជាលទ្ធផល​ដំបូង​នៃ​វគ្គ​ពិនិត្យរដ្ឋបាលលើក​ទី​៩​ដែល​ក្រសួងពាណិជ្ជកម្មអាមេរិក (DOC) ទើប​នឹងបានប្រកាស។​ តាមនោះ​កំរិត​ពន្ធ​ជា​មធ្យមនៃវគ្គពិនិត្យនេះចុះក្រោម១%ជាកំរិតទាបបើប្រៀបនឹងវគ្គ​លើកទី​៨។ ​តាមគំរោងដល់ខែកក្កដាឆ្នាំនេះ ភាគី​អាមេរិក​នឹងនាំចេញសាលក្រមចុង​ក្រោយ។ ដំណាងសមាគមកែច្នៃនិងនាំចេញ​ជលផល​វៀតណាម (VASEP) បាន​ឲ្យដឹងថាទោះបីជាសញ្ញាសកម្មបើប្រៀបនឹងវគ្គ​ពិនិត្យ​មុនក្តី​ប៉ុន្តែការអនុវត្តពន្ធ​ប្រឆាំងការ​លក់​បង្ខូច​តំលៃចំពោះបង្កងរបស់វៀតណាមគឺ​មិន​សមហេតុសមផល​នៅ​ឡើយនិង VASEP នឹងបន្តមាន​លិខិត​ផ្ញើរ​ជូន​ DOC ដើម្បីប្រឆាំង​ជំទាស់​សេចក្តីសំរេចចិត្តនេះ៕ 
 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម​


បណ្តាព័ត៌មានបានផ្សាយ