27/07/2015 09:59 GMT+7 Email Print Like 0

អាថ៌កំបាំងរបាំងមុខខ្មែរ

ក្នុងប្រភេទសិល្បៈសម្តែងរបាំ ចម្រៀងប្រពៃណី របស់ជនជាតិខ្មែរនៅតំបន់ណាបូ របាំងមុខគឺជា​ប្រ​ភេទ​​ស​ម្លៀក​​​បំពាក់​​ពិសេស​​ ដែល​មាន​លក្ខណៈ​អាថ៌​កំបាំង ពិសិដ្ឋ បង្ហាញ​អត្តញ្ញាណ​វប្បធម៌​ប្រ​ពៃណី​របស់​​ជន​ជាតិ​ខ្មែរ​ នៅតំបន់ណាមបូ។ ហេតុដូច្នេះហើយទើបមានរបរ​ធ្វើរបាំង​មុខ ក៏ជា​របរ​ដែល​មាន​លក្ខណៈ “កូន​ស្នង​ឪពុក​”។

ជនជាតិខ្មែរនៅតំបន់ណាមបូហៅមួក ដែលមានបន្ទុំមុខតួអង្គឬសត្វទេពក្នុងវប្បធម៌ជំនឿប្រជាប្រិយគឺរបាំង​មុខ។ ជា​មួយ​​របាំង​មុខ​នេះគេ​ប្រើធ្វើ​ជា​សម្លៀក​បំពាក់ ក្នុង​សិល្បៈ ​របាំ ចម្រៀង​ប្រពៃណី​របស់​ជន​​ជាតិ​ខ្មែរ។

បងឡឹមសូនីនៅ ភូមិបាស្រែ A  ឃុំឡឿងហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញ ទើបតែមានអាយុ២៧ឆ្នាំប៉ុន្តែ​បង​ប្រកប​មុខ​របរ​ធ្វើ​របាំង​មុខ​បានជាង១០​ឆ្នាំ​ទៅ​ហើយ។ ឪពុករបស់​បងគឺលោក​ឡឹមផេន​ជាសិប្បករ​វ័យចំណាស់​ម្នាក់ប្រកប​មុខរបរ​នេះជាង​៣០​ឆ្នាំ។ លោកបានផ្ទេរ​ចំណេះមក​ឲ្យ​កូន​ប្រុស​ខ្លួន​នៅ​មុខ​​របរ​ប្រពៃណី​​របស់​វង់្ស​​ត្រកូល។ តាម​បង​សូនី របាំងមុខរបស់ជន​ជាតិខ្មែរសុទ្ធ​តែបានធ្វើពីសំពត់​ឬក្រដាស ហើយ​លក្ខណៈ​របស់វា​បង្ហាញ​ច្បាស់​នូវ​ចំ​ណង់​​ចំណូលចិត្ត និងគំនិត​ច្នៃប្រឌិត​របស់​សិប្បករ​នីមួយៗ។


ដើម្បីធ្វើបានរបាំងមុខមួយ សិល្បករជនជាតិខ្មែរនៅតំបន់ណាមបូតែងតែបិទសំពត់​ឬក្រដាសឡើង​ពីលើពុម្ពមួយ​ធ្វើ​ដោយ​ដីឥដ្ឋឬស៊ីម៉ងត៍ដែលបានបំរុងទុកជាមុន។

ត្ថុធាតុធ្វើរបាំងមុខរបស់ជនជាតិខ្មែរយ៉ាងសាមញ្ញរួមមានវត្ថុមួយចំនួនដូចជា៖ សំពត់ ក្រដាស ដីឥដ្ឋ។

បច្ចុប្បន្ន គេប្រើពុម្ពធ្វើពីស៊ីម៉ងត៍ដើម្បីអាចប្រើសាឡើងវិញបានច្រើនដងទៀត។

តាមប្រភេទរបាំងមុខនីមួយៗ គឺមានរចនាពណ៌និងលក្ខណៈក្បូរក្បាច់ខុសពីគ្នា។

របរធ្វើរបាំងមុខរបស់ជនជាតិខ្មែរនៅតំបន់ណាមបូមានលក្ខណៈ “កូនស្នងឪពុក”។

សិប្បករ លោក គិមម៉ាញ់ នៅស្រុកថ្កូវ ខេត្តត្រាវិញ ជាអ្នកប្រកបមុខរបរធ្វើរបាំងមុខជា៣០ឆ្នាំ។

សិប្បករ លោកគិមម៉ាញ់បានឲ្យដឹងថា អ្នកធ្វើរបាំងមុខជាអ្នកយល់ច្បាស់នៅវប្បធម៌របស់ជនជាតិខ្មែរ។

របាំងមុខជាប្រភេទសម្លៀងបំពាក់ពិសេសនៅក្នុងពិធីសម្តែងសិល្បៈប្រពៃណីរបស់ជនជាតិខ្មែរ។

សិល្បករម្នាក់ពាក់របាំងមុខហនុមានសម្តែងនាំមុខក្បូនដង្ហែក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី។

ដើម្បីធ្វើ​បានរបាំងមុខមួយ សិប្បករត្រូវឆ្លងកាត់ដំណាក់កាលមួយចំនួនដូចជា៖ បង្កើតពុម្ព បិទសំពត់​ឬក្រដាស បង្កើត​ក្បូរក្បាច់​រចនា និង​ដំឡើង​ពណ៌។

ដើម្បី​បង្កើតពុម្ព​របាំង​មុខ សិប្បករតែងតែប្រើដីឥដ្ឋទន់ ដើម្បីឆ្លាក់បង្កើតជាក្បាលដែលមានភ្នែក ច្រមុះ មាត់​ ត្រ​ចៀក​។ល។ ហើយ​យកចេញទៅ​ហាលឲ្យស្ងួត។ សព្វថ្ងៃ សិប្បករជាច្រើនតែងតែប្រើស៊ីម៉ងត៍ដើម្បីបង្កើតពុម្ព របៀប​នេះ មាន​គុណសម្បត្តិគឺប្រើពុម្ពសាឡើងវិញ​បាន​ច្រើនដង។

ក្រោយ​ពេលពុម្ពស្ងួតសិប្បករនឹងយកសំពត់ (ក្រណាត់មុងឬក្រណាត់ធម្មតាកាត់ ជាផ្ទាំងតូចៗ ប្រមាណ​ ៥x៧ សង់​ទី​ម៉ែត្រ) ឬក្រដាសក្រប ក្រ​ដាស​កា​សែត យកទៅជ្រលក់ជ័រស្អិត រួចហើយយកមកបិទពីលើពុម្ព​ដីឥដ្ឋនោះ។ ជ័រ​នេះ​អាច​យកពីផ្លែទន្លាប់ព្រៃនៅខ្ចី ឬប្រើបាយម៉ាន ឬប្រភេទជ័រ​ឧស្សហកម្ម។

ពុម្ពដីបានបិទដោយសំពត់ឬក្រដាសមានប្រមាណពី៨ទៅដល់១២ស្រទាប់ ដើម្បី​បង្កើត​កម្រាស់​និងភាពស្វិតជាក់​ស្តែង​ឲ្យរបាំង​មុខ។ ពុម្ពក្រោយពីបិទ​ស្រទាប់សំពត់​ឬក្រដាសរួច​ស្រេច គេយក​ទៅហាល​ឲ្យស្រទាប់​សំពត់ ឬក្រ​ដាស​​ឌិត​ជាប់មាំ​នឹងគ្នា ទើបវាយបំបែកចំណែកពុម្ពខាងក្នុងចោល។ ដូច្នេះហើយ គឺបាន​របាំងមុខ​ច្នៃលើក​ដំបូង​ដូច​ចិត្ត។ ដោយឡែករ​បាំងមុខដែលមាន​លក្ខណៈក្បាល ដែលមានកំពូល​នៅពីលើ គឺត្រូវ​អនុវត្ត​ដំណាក់​កាល​បង្កើត​កំពូល ដោយមាន​រូបភាពនៅ​ពីលើក្បាល​រួច​ស្រេច ហើយ​ទើបបង្កើតក្បូរ​ក្បាច់​រចនា និងលាបពណ៌។ តាម​លក្ខណៈ​តួអង្គ​ ដែលត្រូវការបង្កើត​រូបភាព​ដូច​ជា៖ ក្បាលយក្ខ ហនុមាន ទីងមោង​។​ល។ សិប្បករ​ត្រូវ​គោរព​តាម​ខ្នាត​​បង្កើត​​រូប​​រាង និង​​លក្ខណៈ​ក្បូរ​ក្បាច់​​រចនា និង​​ការ​​លាប​ពណ៌​​ខុស​ពីគ្នា​ទៀត​ផង។

សិប្បករគិមម៉ាញ់នៅ (ភូមិតាឡេះ ឃុំតឹនសើន ស្រុកថ្កូវ) បានប្រកបរបរ​នេះជិត៣០ឆ្នាំឲ្យដឹងថា៖ អ្នកច្នៃ​ប្រ​ភេទ​របាំង​មុខ​នេះត្រូវតែយល់​ជាក់ច្បាស់នូវលក្ខណៈវប្បធម៌​ខ្មែរ មានដូច្នេះ​ទើបបង្កើត​បាន​ផលិតផល​ល្អ បង្ហាញបា​ន​ព្រលឹង​និងសារជាតិ​របស់តួ​អង្គ។ ដំណាក់កាលដើម្បីបង្កើត​បាន​ជាផលិផល​នីមួយៗ សុទ្ធតែធ្វើ​ដោយដៃ​ទាំង​អស់ ត្រូវ​ប្រុង​ប្រយ័ត្ន ផ្ចិតផ្ចង់ ក្នុងរាល់​ស្នាម​គំនូស​លម្អិត។ តាមប្រ​ភេទរបាំង​មុខសាមញ្ញធម្មតា ឬ​ស្មុគ្រ​ស្មាញ គឺ​ពេល​វេលា​​ធ្វើសម្រេច​ក៏ខុសពីគ្នា​ដែរ។ សិប្បករ​ធ្វើតែពេល​ដែលអតិថិជន​បញ្ជាទិញ ឬក្នុងឱកាស​បុណ្យទាន បុណ្យ​ប្រ​ពៃណី​​របស់​ជន​ជាតិ​ខ្មែរ។

ប្រភេទរបាំងមុខនេះតែងតែបានប្រើក្នុងឱកាស​បុណ្យទាន បុណ្យប្រពៃណី​របស់ជន​ជាតិខ្មែរ​ដូច​ជា៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី បុណ្យ​អកអំ​បុក បុណ្យភ្ជុំ​បិណ្ឌ។​ល​។ ឬ​សម្តែងក្នុង​ប្រភេទសិល្បៈប្រពៃណី​ខ្មែរ​ដូចជា​៖ របាំ របាំឆៃ​យ៉ាំ​ ល្ខោន​យីកេ​។ល។

ប្រភេទរបាំងមុខប្រពៃណីមួយចំនួនរបស់ជនជាតិខ្មែរ៖

















អត្ថបទ៖ សើនងៀ  រូបថត៖ ង្វៀនឡឹង


បណ្តាអត្ថបទបានផ្សាយ