23/05/2016 10:11 GMT+7 Email Print Like 0

អាណិកជនវៀតណាមនៅឡាវយកចិត្តទុកដាក់ដល់ការបោះឆ្នោតរដ្ឋសភាវៀតណាមនីតិកាលទី ១៤


អាណិកជនវៀតណាមនៅឡាវយកចិត្តទុកដាក់ដល់ការបោះឆ្នោតរដ្ឋសភាវៀតណាមនីតិកាលទី ១៤ (Image: VOV)

អាណិកជនវៀតណាមនៅឡាវក៏ដូចជាអាណិកជនវៀតណាម លើគ្រប់​ទិស​ទី លើពិភពលោក​សុទ្ធតែ​យក​ចិត្ត​ទុកដាក់​ដល់​ការបោះឆ្នោត​រដ្ឋសភានីតិកាលទី​១៤ និង​តំណាងក្រុមប្រឹក្សារ​ប្រជាជនគ្រប់ជាន់​ថ្នាក់​អាណត្តិ ២០១៦​-២០២១។ បង​ប្អូនអាណិកជន វៀតណាមលៃទុកក្តីសង្ឃឹម និងជំនឿជាក់ទៅលើបេក្ខជនសំរាប់​ប្រជាជន​ ដែល​នឹងត្រូវបាន ជ្រើសរសើនឹងមានការរួមវិភាគ​ទាន​សំរាប់ការ​អភិវឌ្ឍន៍​ថែមទៀត ​របស់​ប្រទេស​ជាតិ​។ ព្រះតេជ្ជ​គុណ Thich Minh Quang ព្រះនៅអធិការវត្ត​ នៅរដ្ឋធានីវៀងច័ន្ធរបស់​ឡាវ បានសម្តែង​គោល បំណង​ថា៖

​«អាណិកជនវៀតណាមនៅឡាវមានគោលបំណងថា៖ អ្នកបោះឆ្នោតក្នុង​ប្រទេស​ស្វែង រកអ្ន​ក​មាន​ទេពកោសល្យ​អ្នកមាន​សិលធម៌​ ដើម្បីតំណាងឲ្យប្រជា​ពលរដ្ឋ​វៀត​ណាម អភិវឌ្ឍន៍ ប្រទេស​វៀតណាម​ឲ្យកាន់​តែខ្លាំង​​ក្លាថែ​ម​ទៀត។»

​មិនត្រឹមតែអាណិកជនវៀតណាមនៅឡាវ ប៉ុណ្ណោះទេ ថែមទាំង ថ្នាក់ដឹក​នាំក្រ​សួង ផ្នែកក្នុង​រដ្ឋាភិបាល​ឡាវក៏បាន​យកចិត្ត​ទុក​ដាក់ដល់​ព្រឹត្តិការណ៍ដ៏​សែនសំខាន់នេះ​ ដែលកំពុង​ប្រព្រឹត្តទៅនៅវៀតណាមទៀតផង​។ អគ្គលេខា​ធិ​ការ សមាគមន៍ឡាវ-វៀតណាម សាស្ត្រាចារ្យ បណ្ឌិត Saikhong Saiyasin ជឿជាក់​ថា៖ ការបោះឆ្នោត​នៅវៀតណាម នឹងប្រព្រឹត្ត​ទៅប្រកប​ដោយជោគ​ជ័យរួម​ចំណែក​កសាង ​និងអភិវឌ្ឍន៍​ប្រទេស​វៀត​ណាម​តាម​ទិសផ្លាស់​ប្តូរថ្មី៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ