25/08/2015 10:16 GMT+7 Email Print Like 0

អាណិកជនវៀតណាមនៅថៃរៀបចំមហាពិធីបុណ្យ Vu Lan


អាណិកជនវៀតណាមនៅថៃរៀបចំមហាពិធីបុណ្យ Vu Lan (Image: VOV)

នាព្រឹក​ថ្ងៃទី២៣ខែ​សីហាឆ្នា២០១៥ អាណិកជន​វៀតណាម​នៅរាជធានី​បាងកក​របស់​ថៃ​បាន​រៀប​ចំ​មហា​ពិធី​បុណ្យ Vu Lan​។ នេះគឺជាទំនៀម​ទំលាប់​ដ៏ ថ្លៃថ្លា​របស់​ជន​វៀត​ណាម​ដែល​ត្រូវ​បាន​រៀប​ចំឡើង​ជារៀល​រាល់​ឆ្នាំ​នា​ថ្ងៃ​​ទី​១៥​ខែ​ទី៧ តាម​ច័ន្ទ​គតិ​ ដើម្បីសម្តែងនូវ​ប្រពៃណីផឹក​ទឹកនឹក​ ដល់ប្រភពដើម​តប​ស្នង​សង​គុណ​ឪពុក​ម្តាយ​​របស់ខ្លួន។ នេះ​គឺជាអត្តសញ្ញាណ​វប្បធម៌ល្អ​ប្រសើរ​របស់​ប្រជាជាតិ​វៀតណាម​ដែល​អណិកជន​វៀត​ណាម​​អភិរក្ស និងពង្រីក។​ មហាពិធីបុណ្យ  Vu Lan បានប្រព្រឹត្ត​ទៅនៅវត្ត Quang Phuoc នៅទី​ក្រុងបាងកក។ ឧបាស​​ឧបសិការ​អាណិកជន​វៀតណាម និងនិស្សិតវៀត​ណាមចំនួន ៤ រយនាក់​ បានចូលរួមមហា​ពិធីបុណ្យ នេះ៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ