25/01/2017 09:32 GMT+7 Email Print Like 0

អាណិកជនវៀតណាមជួបប្រាស្រ័យនិងទទួលបុណ្យតេតនៅស្រុកកំណើត


អាណិកជនវៀតណាមជួបប្រាស្រ័យនិងទទួលបុណ្យតេតនៅស្រុកកំណើត (VNA)

ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំរកានព្វស័ក ២០១៧ នាយប់​ថ្ងៃទី​២៣ ខែមករា​ ឆ្នាំ​២០១៧ អាណិក​ជន​វៀត​ណាម​ចំនួន ២០០នាក់ បាន​ចូល​រួម​កម្ម​វធី​ជួប​សំណះ​សំណាល​អបអរសាទរ​និទាឃរដូវ​ឆ្នាំ​២០១៧ នៅ​ខេត្ត Binh Duong ភាគខាង​ត្បូង​វៀត​ណាម​។ ថ្លែងមតិ​នៅទី​នេះ​ប្រធាន​គណៈ​កម្មាធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម នៅ​ខេត្ត Binh Duong លោក Nguyen Thanh Liem បាន​សម្តែង​នូវ​ក្តី​សប្បាយ​រីករាយ ចំពោះ​ស្នាដៃ​ដែល​សហគមន៍​ជន​វៀត​ណាម នៅឯបរទេស​ទទួល​បាន​ក្នុងឆ្នាំ​កន្លង​ទៅ ហើយមានគោល​បំណង​ថា៖​អាណិកជន​វៀត​ណាម បន្ត​ពង្រីក​ប្រពៃណី​​ជាតិ សាមគ្គី ជួយ​ឧបត្ថម្ភ​គ្នាទៅវិញ​ទៅមក​ក្នុង​ការកសាង​សហគមន៍​ នៅឯបរទេស​រឹងមាំ​និង​ប្រកប​ដោយ​​ជោគជ័យ​នៅប្រទេស​សារមី ព្រមទាំង​ឆ្ពោះទៅមាតុ​ប្រទេស​ តាមរយៈសកម្មភាព ជាក់ស្តែង ដើរ​តួនាទី​ជាស្ពាន​​​តភ្ជាប់​ដើម្បី​​អភិវឌ្ឍន៍​ទំនាក់​ទំនងសហប្រតិ​បត្តិការ រួម​ចំណែក​ផ្សព្វផ្សាយ​រូបភាព របស់​ខេ​ត្ត Binh Duong និយាយ​​ដោយ​ឡែក​និង វៀត​ណាម​និយាយ​រួម ដល់មិត្តភ័ក្ត​អន្តរជាតិ៕
 

​តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ