07/02/2016 16:20 GMT+7 Email Print Like 0

អាណិកជនវៀតណាមឆ្ពោះទៅមាតុប្រទេសជានិច្ច

នាថ្ងៃទី៥ ខែកុម្ភៈឆ្នាំ​២០១៦ ខេត្ត Tay Ninh បានរៀបចំពិធីជួបសំណេះ សំណាល​ជាមួយ​អាណិកជ​ន​ចំនួន៥០នាក់​ក្នុង​ឱកាស​​បុណ្យតេតប្រពៃណី ២០១៦។ នៅ​ក្នុងជំនួបនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh លោក Nguyen​ Thanh Ngoc បានឧទ្ទេសនាម​ដោយត្រួសៗ អំពី​ស្ថានភាពសេដ្ឋកិច្ច វប្បធម៌ សង្គម សន្តិសុខ​របស់​ខេត្តក្នុង​ឆ្នាំ២០១៥។ ក្នុង​ថ្ងៃដដែល នៅ​ខេត្ត Ben Tre ក៏បានរៀប​ចំពិធីជួប​សំណេះសំណាល​រវាង​ថ្នាក់​ដឹកនាំ​ខេត្តជា​មួយ​​អាណិក​ជន ដែលបាន​វិលត្រឡប់មក​ស្រុកកំណើតទទួលបុណ្យតេតប្រពៃណី។ ​ក្នុងឆ្នាំ២០១៥ ដោយ​ស្មារតី​ឆ្ពោះទៅស្រុក​កំណើត​​អាណិកជ​ន​ខេត្ត Ben Tre បាន​ជួយឧបត្ថម្ភថៃទាំជន​ក្រីក្រនិង​កសាង​បណ្តាសំណង់​ស្ថាប័ត្យកម្ម​ជាច្រើន​ដែរ៕
 
តាម​ VOV5 - វិទ្យុ​សម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ