អាណិកជនរួមដៃអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យាសេដ្ឋកិច្ចបញ្ញាវ័ន្តនៅទីក្រុងហូជីមិញ

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នៅក្នុងសន្និសីទ
ក្នុងក្របខ័ណ្ឌនៃសន្និសីទជនវៀតណាមនៅឯបរទេសដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ តំណាងទាំងអស់បានចូលរួមសិក្ខាសា លាមានប្រធានបទចំនួន២ស្តីពី “អាណិកជនជាមួយការអភិវឌ្ឍន៍វិទ្យសាស្ត្រ បច្ចេកវិទ្យា សេដ្ឋកិច្ចបញ្ញាវ័ន្តទីក្រុងហូជីមិញ” និង “អាណិកជនចូលរួមវិនិយោគអភិវឌ្ឍន៍ពាណិជ្ជកម្ម សេវាកម្មរបស់ទីក្រុងហូជីមិញ”។ ក្នុងអាណាត្តិ ២០១៥-២០២០ ទីក្រុងហូជីមិញខំប្រឹងប្រែងក្លាយទៅជាមជ្ឈមណ្ឌលមួយអំពីសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម វិទ្យាសាស្ត្ររបច្ចេកវិទ្យានៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ស្តីពីគោលដៅនេះ សាស្ត្រាចារ្យ Nguyen Dang Bang ជាគ្រូបង្រៀននៅមហាវិទ្យាល័យ Cambridge អង់គ្លេសបានលើកមតិថា៖
“តាមបតិរបស់ខ្ញុំថា ប្រការសំខាន់បំផុតគឺត្រូវលើកកំពស់ការស្រាវជ្រាវនៅបណ្តាមណ្ឌលបច្ចេកវិទ្យាខ្ពស់ឡើងកម្រិតថ្មី។ បើចង់បានដូច្នេះ គឺយើងត្រូវកសាងមជ្ឈមណ្ឌលស្រាវជ្រាវពោលគឺយើងគប្បីគិតដល់ការកសាងមហាវិទ្យាល័យស្រាវជ្រាវមួយមានគុណភាពខ្ពស់។ ប្រការនេះមិនងាយស្រួលទេ ប៉ុន្តែយើងពិតជានឹងសម្រេចបាន”៕
តាម VOV5-វិទ្យុសម្លេងវៀតណាម