
ទិដ្ឋភាពនៃសន្និសីទ
នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ អាណិកជនជាង៥០០នាក់មកពីគ្រប់ទិសទីលើពិភពលោកបានអញ្ជើញមកចូលរួមពិធីបើកសន្និសីទជនវៀតណាមនៅឯបរទេសទូទាំងពិភពលោកលើកទី ៣ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញភាគខាងត្បូងវៀតណាមចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា។ សន្និសីទនេះ បានពិភាក្សាទៅលើរាល់បញ្ហាជាក់ស្តែងរបស់ទីក្រុងហូជីមិញ តាមនោះប្រមូលផ្តុំនិងពង្រីកបញ្ញារបស់អាជីវកជាអាណិកជនសំដៅស្វែងរកដំណោះស្រាយជាក់ស្តែងមានប្រសិទ្ធិភាពដល់បញ្ហាចាំបាច់និងយូរអង្វែងរបស់ទីក្រុង រួមចំណែកនាំទីក្រុងហូជីមិញក្លាយទៅជារូបសណ្ឋានសម្រាប់ការងារចលនា កសាងគោលនយោបាយប្រមូលផ្តុំការរួមវិភាគទានរបស់អាណិកជន។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានឲ្យដឹងថា៖ “ខ្ញុំស្នើឲ្យតំណាងក្នុងប្រទេសនិងអាណិកជន រួមគ្នាផ្លាស់ប្តូរយោបល់ ចែករំលែកបទពីសោធន៍ផ្ទាល់ខ្លួននិងមេរៀនរបស់ប្រទេសនានាលើពិភពលោក បន្ទាប់
នោះ លើកសំណើនូវដំណោះស្រាយសម្រាប់វិស័យទាំងអស់របស់ទីក្រុង។ ខ្ញុំជឿជាក់មុតមាំថា រាល់បទអន្តរាគមន៍និងការផ្តល់មតិជាច្រើននៅក្នុងសន្និសីទនេះនឹងនាំមកនូវគោលគំនិតថ្មីជាច្រើនប្រកបដោយប្រសិទ្ធិភាព”៕
តាម VOV5-វិទ្យុសម្លេងវៀតណាម