07/03/2015 11:52 GMT+7 Email Print Like 0

អាជីវការនីអាស៊ានឆ្នាំ២០១៥៖ប្រែក្លាយឱកាសទៅជាការពិត

អាជីវការនីស្ត្រីអាស៊ានឆ្នាំ២០១៥៖ប្រែក្លាយឱកាសទៅជាការពិត។ នេះគឺជាប្រធានបទ​នៃវេទិការអាជីវការនី​អាស៊ាន​ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយរបស់វៀតណាម ដោយ​មាន​​ការចូលរួមរបស់អនុ ប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan និងតំណាង៣០០នាក់ ដែលជា អាជីវការ​នីមកពីប្រទេសនានាក្នុងតំបន់។

តំណាងថ្នាក់ដឹកនាំរដ្ឋ ក្រសួង ស្ថាប័ន ស្ថាទូត និងអង្គការអន្តរជាតិ​នានាចូលរួមវេទិការ

 
វេទិការនេះជាឱកាសដើម្បីផ្ដល់ព័ត៏មានស្ដីអំពីសហគមន៍សេដ្ឋកិច្ចអាស៊ានទៅកាន់ អាជីវការនីនានាក្នុង​តំបន់​ ព្រមទាំងក៏ជាសម្លេង សំណើររបស់សហគមន៍អាជីវការនី អាស៊ានចំពោះ​បណ្ដាអ្នកកំណត់គោល​នយោបាយ​​ អង្គកាអភិវឌ្ឍន៍គោលនយោបាយ កម្មវិធីជួយឧបត្ថម្ភអាជីវការនីនាពេលខាងមុខ។ 

ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានចាត់ទុកថា ការដែល​សហគមន៍​អាស៊ានចាប់បដិសន្ធិនាចុងឆ្នាំនេះ នឹងនាំមកនូវឱកាស ផងនិងការសាកល្បង​ផង​សំរាប់អង្គភាព​អាជីវកម្ម​។ដោយហេតុនេះ ដើម្បីឆ្លៀត ប្រើប្រាស់បណ្ដាឱកាសនេះ អង្គភាពអាជីវកម្មនិយាយ​រួម​និង​អាជីវការនី​ត្រូវវម្ចាស់ការ ច្នៃប្រឌិតក្នុងការវិភាគ ព្យាករណ៍ស្ថានភាព លើកកំពស់សមត្ថភាពប្រកួត​ប្រជែង​។​លោក​ស្រីបានសង្កត់ធ្ងន់ថា៖ 

“វេទិការនឹងរួមចំណែកយ៉ាងជាក់ស្ដែងក្នុងការរឹតបន្តឹងថែមទៀតទំនាក់ទំនង កិច្ចស​ហប្រតិបតិ្ត​ការ​នានា​ដែល​មាន​ប្រសិទ្ធភាពក្នុងតំបន់ ឆ្ពោះទៅសហគមន៍អាស៊ាន១ មានសាមគ្គីភាព ឯកភាព ជាតំបន់សេដ្ឋកិច្ច១ដែល​មាន​លក្ខណៈប្រកួតប្រជែងខ្ពស់ អភិវឌ្ឍន៍សេដ្ឋកិច្ចដោយស្មើគ្នានិងសមាហរណកម្មយ៉ាងស៊ីជំរៅក្នុងខឿន​សេដ្ឋកិច្ច​ ពិភពលោក។តួនាទីរបស់អាជីវការនីក្នុងការអនុវត្តភារកិច្ចនេះគឺសំខាន់ណាស់”៕
 តាម VOV5- វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ