13/12/2015 13:22 GMT+7 Email Print Like 0

អាជីវករវ័យក្មេងអាស៊ាន+៣ឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព

អាជីវករវ័យក្មេងអាស៊ាន+៣ឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព។ នេះ​ជាប្រ​ធាន​បទ​នៃវេទិកា​អាជីវករ​វ័យ​ក្មេង​អាស៊ាន​​+៣ ដែល​បានប្រារព្វទៅនាព្រឹកថ្ងៃទី១២ខែធ្នូឆ្នាំ២០១៥ នៅទីក្រុងហូជីមិញ។ អាជីវករ​វ័យ​ក្មេង​និង​មេដឹក​នាំ​យុវជនចំនួន៦៥ មកពី​ប្រទេស​អាស៊ាន​ទាំង​១០​ និង​ប្រទេស​ជាដៃ​គូសន្ទនា​របស់​អាស៊ាន​គឺកូរ៉េខាង​ត្បូង​ជប៉ុន និងចិនបានចូលរូមនៅវេទិកានេះ។ នេះជាសកម្មភាពកិច្ច​ការបរទេស ដ៏ធំ មួយ​សម្រាប់​យុវជន​វៀត​ណាម​ ដែលស្ថិតក្នុងក្របខ័ណ្ឌនៃបណ្តាសកម្មភាពឆ្ពោះ ទៅការ​បង្កើត​សហគមន៍​អាស៊ាន​នាចុង​ឆ្នាំ​២០១៥​នេះ​។
នៅក្នុងវេទិកា តំណាងនានាបានចែករំលែកនូវរូបសណ្ឋានសេដ្ឋកិច្ច គំនិត​ឆ្នៃប្រឌិតខាងបច្ចេកវិទ្យាផលិតកម្ម និង​លក្ខ័ណ្ឌ​ចាំបាច់ មួយចំនួន​នៅពេលចូលរួម ទីផ្សាររួមនៃប្រទេសទាំង១០។ លោក Han Phi Long លេខា​មជ្ឈឹម​សម្ព័ន្ធ​យុវជន​កុម្មុយនិស្តហូជីមិញ និងជាប្រធានសម្ព័ន្ធសមាគមយុវជនវៀតណាមបានអះអាងថា៖

​“វៀតណាមសង្ឃឹមថាតាមរយៈវេទិកានេះនឹងអាចធ្វើការផ្សាភ្ជាប់និងបង្កើត​បណ្តា​ញ​សហគមន៍​អាជីវករ​វ័យ​ក្មេង​អាស៊ាន​ និង​​កសាងអង្គភាពអាជីវកម្ម ឆ្ពោះ​ទៅការអភិវឌ្ឍន៍​ប្រកបដោយនិរន្តរភាព។ វៀត​ណាម​បាន​អះអាង​នូវ​ការ​ប្តេជ្ញា​ នឹង​ធ្វើការផ្លាស់ប្តូរថ្មី ឆ្នៃប្រឌិត អភិវឌ្ឍន៍ផ្អែកទៅលើប្រភពធនធានមានគុណភាព​ខ្ពស់និងឈ្លាសវៃ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ