29/01/2015 14:13 GMT+7 Email Print Like 0

អាជីវករនិងសារព័ត៍មានឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចអាស៊ាន


អាជីវករនិងសារព័ត៌មានឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចអាស៊ាន

ខឿនសេដ្ឋកិច្ចវៀតណាម កំពុង​ធ្វើសមាហរណកម្ម​ដោយទូលំ​ទូលាយ​និងស៊ីជំរៅ​ជាមួយ​ប្រទេស​ជា​ច្រើន​​ និង​តំបន់​ដែន​ដីនានា​លើពិភព​លោក។ ​ក្នុង​សភាពការណ៍​ផ្លាស់ប្តូរពាណិជ្ជកម្ម​នាបច្ចុប្បន្ន សំ​ណូម​ពរ​១បាន​ដាក់​ចេញចំ​ពោះបណ្ដាអង្គភាព​អាជីវកម្ម អាជីវករ​វៀតណាម នោះគឺ​ជាត្រូវ​ខំប្រឹង​ប្រែង​​អភិវឌ្ឍន៍​ដោយឥត​ឈប់ឈរ​ ដើម្បីមាន​ផលិតផល​គុណ​ភាព បំពេញ​បទដ្ឋាន​ទាំងឡាយ​រប​ស់​ទី​ផ្សារ​ពិភពលោក។ ចំពោះ​មុខ​សំណូម​ពរនេះ បណ្ដា​អង្គភាពអាជីវកម្ម​នៅក្នុងប្រទេស​ត្រូវមានការ​ត្រៀម​​រៀបចំ​យ៉ាងម៉ត់​ចត់ ដើម្បី​ដេញតាម​ប្រទេស​​នានានៅ​ក្នុងសហគមន៍​សេដ្ឋកិច្ច​អាស៊ាន។​នេះ​គឺ​​ជា​ព័ត៌​មានដែល​បានដំណាង​នានាសង្កត់​ធ្ងន់​នៅ​ក្នុង​​ជំនួបសំ​ណេះសំណាល​ស្ដីពី៖ អាជីវករ​ និង​សា​រ​​ព័ត៌​មាន ឆ្ពោះទៅសហគមន៍សេ​ដ្ឋកិច្ចអាស៊ាន​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករាឆ្នាំ២០១៥ នៅ​ទីក្រុង ហូជី​​មិញ (ភាគខាងត្បូង​វៀតណាម)។ បណ្ដា​ដំណាង​បានចាត់​ទុកថា៖ នា​ពេល​ខាងមុខ បណ្ដា​អង្គ​ភាព​​​អាជីវកម្មនៅក្នុង​ប្រទេសត្រូវចង​សម្ព័ន្ធប្រកប​ដោយស្អិតរមួត​ជាមួយ​គ្នានិង​​​​បើក​​ទូលាយ​ទំនាក់​​​ទំនងជាមួយ​គ្រប់ស្ថាប័ន​សារព័ត៌មានផ្សព្វ​ផ្សាយ ដើម្បីចែក​រំលែក ក្តាប់​ជាប់​រាល់ព័ត៌​មាន​ថ្មី​​បំ​​ផុត​​​ស្ដីពីទីផ្សារ​សេដ្ឋកិច្ច​អាស៊ាន ក្នុង​ដំ​ណាក់កាលធ្វើសមាហរណកម្មដែរ។ លោក​​ស្រី Phan Thi Hong Xuan​ ប្រធាន​សមាគម​មិត្តភាព​វៀតណាម-អាស៊ី​អាគ្នេយ៍​បានអោយ​ដឹង​ថា៖

“ដើម្បី​​កសាងសហគមន៍​សេដ្ឋកិច្ចអាស៊ានប្រកប​ដោយជោគ​ជ័យយើង​ត្រូវមាន​ការផ្សារភ្ជាប់​ដ៏​ស្អិត​រមួត​​​ជា​ងទៀត​រ​វាងបណ្ដា​​អាជីវករ​និង​​សារព័ត៌​មាន ផ្សព្វ​ផ្សាយ​។ យើង​​ត្រូវ​ធ្វើយ៉ា​ង​ម៉េ​ច​ដើម្បី​​បំ​ពេញ​​​គ្រប់​គ្រាន់​ព័ត៌​មានស្ដី​ពីប្រទេសនា​នាដើ​ម្បី​អង្គភាព​អាជីវ​កម្មមិ​នដើរក្រោយ៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ