22/07/2015 10:12 GMT+7 Email Print Like 0

អ.ស.ប. អំពាវនាវអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់


អ.ស.ប. អំពាវនាវអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ (Image: VNA)

បន្ទាប់ពី​ក្រុមប្រឹក្សារ​សន្តិសុខ អ.ស.ប. បានអនុម័តលើសេចក្តី​សម្រេច​ចិត្ត​គាំទ្រ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ដែល​​អ៊ីរ៉ង់​និងក្រុម P5+1 ទើបនឹងទទួល​បាន នាថ្ងៃទី២០ខែ​កក្កដាឆ្នាំ​២០១៥​ មក​បណ្ដា​អ្នក​កាទូត​អន្តរ​ជាតិ​បាន​ស្វាគមកិច្ច​ព្រម​ព្រៀង​នេះ ព្រម​ទាំង អំពាវ​នាវ​ឲ្យអនុវត្តឯក​សារ​នេះប្រកប​ ដោយប្រសិទ្ធភាព​ទៀត​ផង។ ថ្លែង​មតិ​នៅទីស្នាក់​ការ​ អ.ស.ប. នៅទី​ក្រុង New York នា​ថ្ងៃទី២០ខែ​កក្កដា រដ្ឋមន្ត្រី​ការបរទេស​នូវ៉ែលហ្សេឡ​ង់ លោក Murray McCully បានអំពាវនាវ​ឲ្យ ភាគី​នានា​អនុវត្តដ៏ពេល​លេញ​កិច្ចព្រម​ព្រៀង ហើយ​សង្ឃឹម​ថា៖ កិច្ច​ព្រម​ព្រៀង ស្តីពីបញ្ហានុយក្លេអ៊ែរអាចបង្កើត​គ្រឹះដ្ថានសំរាប់​ការកសាង​ទំនុកទុកចិត្ត​និង​បើក​ចេញ​ទំព័រ​ថ្មី​សហ​ប្រតិបត្តិការ​ថ្មី​មួយនៅតំបន់​មជ្ឈឹម​បូព៌ារ។ ឯក​អគ្គរដ្ឋ​ទូត​ចិនប្រចាំ​នៅ អ.ស.ប. លោក Liu Jieyi ក៏​បាន​អះ​អាង​ដែរ​ថា៖ ដំណើរការ​អនុវត្ត​កិច្ច ព្រម​ព្រៀងនេះក្នុង​រយៈពេល១០​ឆ្នាំខាងមុខ គឺសំខាន់ណាស់។​ រីឯ​ខ្លួន​វិញ ឯ​អគ្គ​រដ្ឋទូត​អ៊ីរ៉ង់ លោក Gholamali Khoshroo បានសង្កត់ធ្ងន់ថា៖​ នេះគឺជាពេល​វេលា ចាប់​ផ្តើម​សហការ​ជាមួយ​គ្នាសំ​ដៅជំនះ​ពុះពារ​លើ​ការ​សាកល្បង​រួមជួរ​មុខ គឺលិទ្ធិជ្រុលនិយមហឹង្សារ។ នាថ្ងៃដ៏​ដែល នៅ​ទីក្រុង Brussels របស់​បែល​ហ្ស៊ីក ក្រុមប្រឹក្សា​រកិច្ច​ការ​បរទេស​សហភាព​អឺរ៉ុប​(EU) បាន​ចេញ​សេចក្តី​ថ្លែង​ការ​គាំទ្រ​សេចក្តី​សម្រេច​ចិត្ត​របស់ អ.ស.ប. ហើយអំពាវនាវ​ឲ្យភាគីនានា​ខំប្រឹងប្រែង ដើម្បីអនុវត្តកិច្ចព្រមព្រៀង ដែល ទើប​នឹង​ទទួល​បាន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ