02/07/2015 09:38 GMT+7 Email Print Like 0

អ.ស.ប. និងអាស៊ានសន្យាបន្តបង្កើនកិច្ចសហប្រតិបត្តិការ


អ.ស.ប. និងអាស៊ានសន្យាបន្តបង្កើនកិច្ចសហប្រតិបត្តិការ (Image: VNA)
ក្នុងកិច្ចប្រជុំរវាងឧបការីអគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុកបញ្ហានយោបាយ លោក Miroslav Jenca និងអគ្គលេខាធិការអាស៊ាន លោក Le Luong Minh នាសប្តាហ៍មុន ភាគីទាំង ២ បានអះអាងថា៖ អ.ស.ប. និងអាស៊ាន នឹងបង្កើនកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងរវាងអង្គការទាំង ២ ក្នុងក្របខ័ណ្ឌ “សេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងដៃគូលើគ្រប់វិស័យ”។ ថ្លែងមតិនៅកិច្ច ប្រជុំ ថ្នាក់ដឹកនាំទាំង ២ រូបបានយល់ព្រមពិនិត្យលើការក​សាង​ផែនការក្នុងរយៈពេលយូរអង្វែងសំរាប់ទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-អ.ស.ប. ក្នុងនោះ​មាន​ផែន​​ការបង្កើតសហគមន៍អាស៊ាននាចុងឆ្នាំ ២០១៥ និងបណ្ដាគោលដៅ អភិវឌ្ឍន៍សហ្សវត្សរបស់ អ.ស.ប.  (SDGs)។ ទទួលស្គាល់តួនាទីសំខាន់របស់ អាស៊ានក្នុងការជំរុញសន្តិភាពនិងស្ថិរភាពក្នុងតំបន់ លោក Jenca បានអះអាង ថា៖ អ.ស.ប. នឹងបនសហប្រតិបត្តិការជាមួយអាស៊ានលើវិស័យជាច្រើនជាពិសេសគឺកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខនាវាចរណ៍ប្រឆាំងលិទ្ធិជ្រុលនិយមលិទ្ធិភេវរកម្មអន្តរជាតិនិងការជញ្ជូរមនុស្ស។

ភាគីទាំង ២ ក៏បានពិភាក្សា អំពីការផ្តើមគំនិតសំដៅពង្រឹងនិងលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពរបស់លេខាធិការដ្ឋានអាស៊ានផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ