20/07/2015 09:56 GMT+7 Email Print Like 0

អ.ស.ប. និងអាមេរិកថ្កោលទោសការវាយប្រហារដ៏បង្ហូរឈាមនៅអ៊ីរ៉ាក់


អ.ស.ប. និងអាមេរិកថ្កោលទោសការវាយប្រហារដ៏បង្ហូរឈាមនៅអ៊ីរ៉ាក់ (Image: VNA)

នាថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៥ អគ្គ​លេខាធិការ អ.ស.ប. លោក​ Ban Ki-moon និង​អាមេរិ​ក​បាន​ថ្កោល​ទោស​ការ​វាយ​ប្រហា​រដោយ​គ្រាប់​បែកនៅ​អ៊ីរ៉ាក់ ដែលធ្វើ​ឲ្យមនុស្ស​ចំនួន ១ រយ​នាក់ ត្រូវស្លាប់​ព្រម​ទាំង សម្តែង​ការ​គាំទ្រ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​អង្គការ​រដ្ឋឥស្លាមស្វ័យ​ប្រកាស (IS)។ អ្នកនាំ​ពាក្យ​ក្រុម ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក  Ned Price បានចោទ​ប្រកាន់​ការវាយ​ប្រហារ​ដោយ​គ្រាប់បែក​ដាក់​ក្នុង​រថយន្ត​គឺ​ទង្វើ​វាយ​ប្រហារ​មាន​ការ​គិតទុក​ជាមុន​ដ៏សាហាវ​ តម្រង់ទៅលើជន​ស៊ីវិល។ សេតវិមាន​ចាត់​ទុកនេះ​គឺជា​ឧទាហរណ៍​គួរ​ឲ្យ​ឈឺ​ចាប់​ផ្សេងទៀត អំពីការ​ឃោឃៅព្រៃ​ផ្សៃរបស់​ IS ។ នាថ្ងៃ​ដដែល អគ្គលេខាធិ​ការ អ.ស.ប.​បាន សម្តែង​ការ​សោក​ស្តាយ​របស់ខ្លួន ចំពោះបណ្ដាគ្រួសារនៃជន​រងគ្រោះក្នុង​រឿងហេតុពោល​​ខាង​លើ។ តាម​ទូរ​លេខ​ស្ថិតិ​ថ្មី​បំផុត​ជន​ត្រូវស្លាប់​ក្នុងការ​វាយ​ប្រហារ ដោយគ្រាប់បែកនៅអ៊ីរ៉ាក់បាន​កើនឡើង​ដល់ ១១៥​នាក់ ក្នុង​នោះ មនុស្ស​ចំនួន ២៣ នាក់​នៅ​បាត់​ខ្លួន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ