06/01/2016 09:12 GMT+7 Email Print Like 0

អ.ស.ប. ថោ្កលទោសការវាយប្រហរទៅលើស្ថានទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅអ៊ីរ៉ង់


អ.ស.ប. ថោ្កលទោសការវាយប្រហរទៅលើស្ថានទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅអ៊ីរ៉ង់ (Image: VNA)

នាថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៦ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានថោ្កលទោស​យ៉ាង​ខ្លាំង​ក្លាចំពោះ​ការ​ដែល​បាតុ​ករ​អ៊ីរ៉ង់​ទាំងឡាយ បានវាយប្រហារទៅលើស្ថាន​ទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅទីក្រុង Tehran ដោយ​រឿង​ហេតុ​រដ្ឋ​អំណាច Riyadh បាន​ប្រហា​ជីវិត​បុព្វជិក​ជន​ឥស្លាម​ល្បីឈ្មោះ និកាយ Shiite  លោក Nimr al Nimr។ សេចក្តី​ប្រកាស​ពោល​ខាង​លើមិន​ផ្តោតទៅលើការ ប្រហារជីវិតនេះទេប៉ុន្តែ អំពាវ​នាវឲ្យអ៊ីរ៉ង់ការពារបុគ្គលិកនិងមូលដ្ឋាន​ការទូត។ ទន្ទឹម​នឹង​នោះ ភាគីទាំងពីរ​គប្បី​រក្សា​ការ​សន្ទនាសំ​ដៅប​ន្ធូស្រាលភាព​តាន​តឹង។ សេចក្តី​ប្រកាស​ពោល​ខាង​​លើត្រូវ​បាន​នាំ​ចេញ ១ ថ្ងៃក្រោយពីអារ៉ាប់ប៊ីសាអូឌីតប្រកាសកាត់ផ្តាច់ ទំនាក់​ទំនងការ​ទូត​ជាមួយ​អ៊ីរ៉ង់​ដោយ​ការ​​វាយ​ប្រហា​រ​នេះ​។ ក្នុងព្រឹត្តិការណ៍ទាក់​ទិនមួយទៀត នាថ្ងៃដដែល អារ៉ាប់ប៊ីសាអូឌីតបានឲ្យ​ដឹងថា នឹង​ស្តារ​ទំនាក់​ទំនង​​ជាមួយ​អ៊ីរ៉ង់វិញ​ក្នុងករណីអ៊ីរ៉ង់ បញ្ចប់ធ្វើអន្តរាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់​ប្រទេសដទៃ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ