17/06/2017 12:05 GMT+7 Email Print Like 0

អ.ស.ប. ចាប់ផ្តើមវង់ចរចារស្តីអំពីការហាមឃាត់អាវុធនុយក្លេអ៊ែរឡើងវិញ


 អ.ស.ប. ចាប់ផ្តើមវង់ចរចារស្តីអំពីការហាមឃាត់អាវុធនុយក្លេអ៊ែរឡើងវិញ 

​អ.ស.ប. បានចាប់ផ្តើមវង់ចរចារស្តីអំពីការហាមឃាត់អាវុធនុយ ក្លេអ៊ែរ​ឡើង​វិញ​ដែល​គ្មាន​ការ​ចូល​រួម​របស់​ប្រទេស​មួយចំនួន។ នេះគឺជាការខំប្រឹង ប្រែងមួយរបស់សហគមន៍​អន្តរជាតិ​សំដៅ​ទទួល​បាន​សន្ធិសញ្ញា​ហាម​ឃាត់​អាវុធ​​នុយ​ក្លេអ៊ែរ មួយដែលមានចរិតលក្ខណៈចាប់បង្ខំ។ នៅសម័យប្រជុំនាថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ២០១៧ បណ្ដា​តំណាង​​បាន​ប្រមូល​ផ្តុំពិភាក្សា​អំពី​បញ្ហានេះ ដែល​ផ្អែក​​ទៅលើ ឯកសាររបស់ឯកអគ្គរដ្ឋទូត Costa Rica ប្រចាំនៅ អ.ស.​ប. លោកស្រី​ Elayne Whyte Gomez ប្រធានវង់ចរចារ ដែលបាន​​ប្រកាស​នាខែ​ឧសភា​។ អង្គសន្និសីទ បាន​សម្តែង​ក្តីសង្ឃឹម​ថា៖ ពង្រាង​សន្ធិសញ្ញា​ពេញ​លេញ​​មួយ​នឹងត្រូវបាននាំ ចេ​ញនា​សម័យប្រ​ជុំនាថ្ងៃទី ៧ កក្កដា​ខាង​មុខ​៕
 

 តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ