21/09/2015 09:32 GMT+7 Email Print Like 0

អ.ស.ប៖ភាគីនានានៅលីប៊ីយល់ព្រមចាប់បន្តកិច្ចចរចា

ប្រធាន​ក្រុមបេសកកម្ម​ជំនួយ​របស់អ.ស.ប ប្រចាំនៅលី​ប៊ី (UNSMIL) លោក Bernadino Leon បានឲ្យដឹង​នា​ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៥ ថា​ភាគី​ប្រឆាំងនានា​នៅលីប៊ីបាន ចាប់​ផ្តើម​ឡើង​វិញ​បណ្តា​កិច្ចចរចា​នៅ​ក្រុង Skhirat របស់ Maroc បន្ទាប់ពី៥​ថ្ងៃ​ផ្អាក​​សកម្មភាព។ UNSMIL បាន​សម្រេចយកថ្ងៃទី​២០ខែកញ្ញាឆ្នា២០១៥ ជា​កាល​បរិច្ឆេទ​ចុង​​ក្រោយ នៃការ​ចរចា​សំដៅបញ្ចូន​កិច្ចព្រ​មព្រៀង​ថ្មី របស់អ.ស.បទៅកាន់​សមាជិក​ទាំង​អស់​របស់ GNC (ជាស្ថាន​ប័ននីតិបញ្ញត្តិ​ចាស់​របស់លីប៊ី ដោយកម្លាំង​អ៊ីស្លាម​ឈរនៅ​ខាង​ក្រោយ) និង​ស្នើ​ឲ្យ​បេក្ខជន​របស់​ពួកគេ​ចូល​រួម​រដ្ឋាភិបាល​សម្រប​សម្រួល​ជាតិ។ ក្នុង​ពេលជាមួយ​គ្នានោះ តាម UNSMIL ថា​រដ្ឋសភាដែលបាន​អន្តរជាតិ​ទទួល​ស្គាល់​របស់​លីប៊ី (HoR) នឹង​បញ្ចូន​ក្រុមចរចា​មួយ​ទៅកាន់ Tobruk ដើម្បី​ជូន​ដំណឹង​ទៅកាន់​សមាជិក​នានា អំពី​បំរ៉ែបំរួល​ថ្មីបំផុត​ ស្តីពីជំនួប​សន្ទនានយោបាយ​នៅ Maroc។ ក្រុម​បេសកកម្ម​ពោល​ខាង​លើគ្រោង នឹង​ខំប្រឹង​ប្រែង​បញ្ចុះ​បញ្ចូល​សមាជិកដទៃ​ របស់ស្ថាប័ននីតិបញ្ញត្តិនៅ Tobruk ទទួល​យក​កិច្ចព្រម​ព្រៀង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ