03/10/2015 10:27 GMT+7 Email Print Like 0

អ.ស.បអំពាវនាវឲ្យកូរ៉េទាំងពីរបង្កើនជំនួបសន្ទនា

នាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បានមានជំនួបសន្ទនា ជាមួយរដ្ឋមន្ត្រីការបទេសសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ លោក Ri Su Yong នៅខាងក្រៅកិច្ចប្រជុំលើកទី៧០ នៃមហាសន្និបាតអ.ស.ប ប្រចាំនៅក្រុងញូវយ៉ក។ លោក Ban Ki-moon បាន គាំទ្រចំពោះការដែលកូរ៉េទាំងពីរ
បានរៀបចំជំនួបប្រាស្រ័យជាន់ខ្ពស់ និងទទួលបានកិច្ចព្រមព្រៀងសំដៅដោយស្រាយភាពតានតឹងយោធាលើឧបទ្វីបកូរ៉េនាថ្ងៃទី២៨សីហាកន្លងទៅ​និងឈានដល់កាត្រៀមរៀបចំពិធីជួបជុំគ្រួសារ ព្រាត់ប្រាស់គ្នាចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៦ ខែតុលាខាងមុខ។ លោក Ban Ki-moon បានអំពាវនាវឲ្យកូរ៉េទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ​សម្រុះសម្រួល ព្រមទាំងសម្តែងក្តីសង្ឈឹមថា កូរ៉េទាំងពីបង្កើនការជួបប្រាស្រ័យច្រើនថែមទៀត រួមចំណែកជម្រុញដំណើរការសន្តិសុខនិងសម្រុះសម្រួលលើឧបទ្វីបកូរ៉េ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ