30/09/2015 09:37 GMT+7 Email Print Like 0

អ.ស.បត្រូវរក្សាគោលការណ៍គោរពឯករាជ្យអធិបតេយភាពនិងបូរណភាពដែនដី


អ.ស.បគប្បីរក្សាគោលការណ៍គោរពឯករាជ្យអធិបតេយភាពនិងបូរណភាពដែនដី

បន្តសកម្មភាព​ក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំលើកទី៧០ មហាសន្និបាត​អ.ស.ប នារ​សៀលថ្ងៃទី​២៨ខែកញ្ញាឆ្នាំ​២០១៥ បាន​ប្រព្រឹត្តទៅសន្និសីទ​កំពូល ស្តីពីសកម្មភាពរក្សាសន្តិភាព​។ ថ្លែងមតិ​នៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានសង្កត់​ធ្ងន់​ថា វៀត​ណាមចូល​រួមសន្និសីទនេះ ក្នុងឋានៈជាប្រទេសចូលរួម​ចំណែក​កង​កម្លាំង​សម្រាប់​សកម្មភាព រក្សាសន្តិភាពអ.ស.ប ចាបពី​ឆ្នាំ២០១៤ ហើយ​វៀត​ណាម​នឹង​បញ្ចូន​ពេទ្យ​យោធា​កម្រិត​ទី​២ និងបន្តបញ្ចូននាយទាហាន​ទំនាក់​ទំនង សេនាធិការ​សម្រាប់​ ចូលរួមរាល់សកម្មភាពរក្សា សន្តិ​ភាព​របស់​អ.ស.ប​។ លោក Truong Tan Sang ក៏បានស្នើរឲ្យអ.ស.ប រក្សាដ៏រឹង​មាំ រាល់ គោលការណ៍​គោរព​ឯករាជ្យ អធិបតេយ្យ​ភាព​ បូរណភាព​ដែន​ដី អព្យាក្រិត ពុំរើសអើង​និង ធ្វើការ​ជៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃ ក្នុងរបស់ប្រទេសដទៃ។ រួម​ជា​មួយ​គ្នានោះ ត្រូវមាន​ការ​ប្តេជ្ញា និងកិច្ចសន្យាខ្លាំង​ក្លា ក្នុងការផ្តល់ដោយ​គ្រប់គ្រាន់​ប្រភពកម្លាំង​ពលំ និងសម្ភារៈ​សម្រាប់ សកម្មភាពរក្សា​សន្តិភាព​របស់អ.ស.ប៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ