03/05/2015 14:29 GMT+7 Email Print Like 0

អ.ស.បខ្វែងគំនិតអំពីបទឈប់បាញ់នៅយ៉េម៉ែន

ក្រុមប្រឹក្សាសន្តិសុខអ.ស.ប មិនទទួលបានការសុ្រះចិត្តគំនិត ចំពោះពង្រាងសេចក្តីថ្លែងការណ៏ ចង់​ក្រង់​ដោយ​រុស្ស៊ី​ តាមនោះអំពាវនាវបទ ឈប់បាញ់មួយរំពេច ឬ ផ្អាកជាបណ្តោះអាសន្នរាល់ការវាយប្រហារ​ដោយ​ជើង​អា​កាស​ សំដៅបង្ក លក្ខណៈងាយស្រួលសម្រាប់សកម្មភាពជួយសង្គ្រោះមនុស្សធម៌នៅយ៉េ​ម៉ែន។ ក្នុងកិច្ចប្រជុំ​នា​ថ្ងៃទី១​ ខែឧសភា ឆ្នាំ ២០១៥ រុស្ស៊ីបានលើកឡើងមតិពោលខាងលើ ព្រមទាំងអំពាវ នាវឲ្យភាគី​ទាក់​ទិន​នា​នា​ដំណើរ​ការចរចារនយោបាយ។ ប៉ុន្តែឯកសារនេះ មិន សូវទទួលបានការស្រុះចិត្តគំនិត​ពីបណ្តា​ប្រទេស​ជាសមាជិក​ឡើយ។ 

មានប្រតិកម្មក្នុងសម័យប្រជុំ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ.ស.ប លោក Vitaly Churkin  បានរិះគន់អ.ស.ប​មាន​ប្រតិកម្ម​យឺតយ៉ាវចំពោះសេចក្តីប្រកាសរបស់ម៉ូស្គូ។ តាម លោករូបនេះថា បណ្តាប្រទេសជាសមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខអ.ស.ប កំពុង ពិគ្រោះយោបល់ជាមួយរដ្ឋអំណាចសាមី អំពីពង្រាងសេចក្តីថ្លែង​ការណ៍ពោល ខាងលើ ប៉ុន្តែលោកមិនសូវជឿថា នឹងទទួលបានការស្រុះចិត្តគំនិតក្នុងក្រុមប្រឹក្សាអំពីបញ្ហានេះ៕ 

 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ