17/10/2018 09:30 GMT+7 Email Print Like 0

អភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាមនិងអូទ្រីសឲ្យកាន់តែទូលំទូលាយនិងជាក់ ស្ដែងថែមទៀត


 ទិដ្ឋភាពនៃជំនួបចរចារវាងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងសមភាគីអូទ្រីសលោក Sebastian Kurz (រូបថត៖ VGP)

 នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០១៨ នៅទីក្រុង វៀន នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និង​សម​ភាគីអូទ្រីសលោក ​Sebastian Kurz បាន អញ្ជើញចូលរួ​មសន្និសីទ​កាសែត​រួមដើម្បីប្រកាស​អំពីលទ្ធផល​នៃជំនួប​ចរចារ​វាង​នាយករដ្ឋមន្រ្តី​ទាំង​ពីរ​រូប​ក្នុង​ឱកាស​ដំណើរ​ទស្សន​កិច្ច​ជាផ្លូវ​ការនៅ​សាធារណៈ​រដ្ឋ​អូទ្រីស​រប​ស់​លោក​ Nguyen Xuan Phuc​។
 
នៅទី​នេះ ថ្នាក់ដឹកនទាំងពីរបានអះ​អាងថា ជំនួបចរចាបានបញ្ចប់ប្រក​ប ដោយ​ជោគជ័យ ហើយភា​គីទាំង​ពីរបាន​ឯកភាពលើខ្លឹមសារសហប្រ​តិបតិ្តការជា ច្រើននាពេលខាង​មុខ។​ ភាគី​ទាំងពីរ​នឹងបង្កើន​ការផ្លាស់​ប្ដូរគណៈ​ប្រតិភូនិង​ជំនួប ប្រាស្រ័យគ្រប់ជាន់ថ្នាក់ ​បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភា​ពនូវយន្ត​ការសហ ប្រតិបត្តិ​ការ​ទ្វេភាគីដែលត្រូវបានបង្កើតស្រា​ប់។ នាយករដ្ឋមន្រ្តីទាំងពីរបា​នឯកភាព គ្នាថា នឹ​ងបង្កភាព​ងាយស្រួល​សម្រាប់សហគ្រា​សនៃប្រទេសទាំងពីរបង្កើ​នកិច្ច សហប្រតិបតិ្តការលើវិស័យវិនិ​យោគអា​ជីវកម្ម ដើម្បីប្ដេ​ជ្ញាចិត្តនាំអូទ្រីសក្លាយទៅ ជាដៃ​គូមួយក្នុង​ចំណោម​ដៃគូសេដ្ឋកិច្ច​ធំបំផុតរបស់វៀត​ណាមនៅ​សហភាព​អឺរ៉ុប​ (EU) ពិសេសគឺក្នុងបរិបទដែលកិ​ច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម​ និង EU គ្រោង​នឹង​បាន​ចុះហ​ត្ថ​លេខាយ៉ាងឆាប់ៗ។ ចំពោះបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបាន​សង្កត់​ធ្ងន់​ទៅលើ​ការ​កសាង​សមុទ្រ​ខាង​កើត​ក្លាយទៅជាតំបន់ សុខសន្តិភាព មិត្តភាព ដោយឈរលើអ​នុញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២​។
 
នាថ្ងៃដដែល​ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញចូល រួមវេទិកាសហគ្រាសវៀតណាម-អូទ្រីស។ វេ​ទិកានេះមានការចូលរួមរបស់សហ គ្រាសប្រមាណ២០០អង្គភាពនៃប្រទេសទាំងពីរ ក្នុងនោះមាន​សហគ្រាស​វៀត​​ណាម​៦០អង្គភាពក្នុងវិស័យកសិកម្ម ហិរញ្ញវត្ថុ ថាមពលកកើតឡើងវិញ ​បច្ចេក​វិទ្យា ជាដើម។ អញ្ជើញថ្លែង​នៅវេ​ទិកា នាយករដ្ឋមន្រ្តីលោក Nguy​en Xuan Phuc បានអះអាងថា រដ្ឋាភិ​បាលវៀត​ណាម​សន្យា​ថានឹង​បន្ត​កែទម្រង់យ៉ាងខ្លាំងក្លា បង្កភាពងាយ​ស្រួលសម្រាប់វិនិយោគិនដែលបណ្ដាក់ទុ​នចូលមក​វៀតណាម។

​“ដោយមានខឿនសេដ្ឋកិច្ចពហុបែបនិងចំនួនប្រជាជនសរុប១០០លាននាក់នោះ គឺយើង​ខ្ញុំមានតម្រូវ​ការអភិវឌ្ឍន៍​ដ៏ធំធេង​។ បន្ទាប់ពីវេទិកានេះ ខ្ញុំស្នើឲ្យ​ លោកអ្នកទាំង​អស់ជួប​ប្រាស្រ័យ​ជាមួយ​សហគ្រាស​វៀត​ណាម​ រួមទាំងសហ គ្រាសរដ្ឋនិង​សហគ្រាសឯកជន ដើម្បីពិភាក្សាអំពីវិធានការ​សហប្រតិបតិ្តការ​នា ពេល​ខាង​មុខ​។ យើងខ្ញុំក៏សំណូមពរឲ្យសហគ្រាសរដ្ឋលក់ភាគហ៊ុនយុទ្ធសាស្ត្រ សម្រាប់អស់លោកអ្នកប្រសិនបើលោកអ្នក មាន​ធនធា​ននិងសមត្ថភាពដ៏គ្រប់គ្រាន់ សូម្បីតែក្នុងវិស័យរស៊ើបដូចជា​ ទូរគមនាគមន៍​ ធនាគារ​និងធានា​រ៉ាប់រង​ក៏ដោ​យ។ លោកអ្នកក៏អាចទិញខ្សែផ្លូវហាយវៃ ដើម្បី​ធ្វើអាជីវកម្មផងដែរ។ យើងខ្ញុំមាន ការផ្លា​ស់ប្ដូរ​ថ្មីយ៉ាង​ដូច្នេះ ​គឺដើម្បីធ្វើសមាហរណកម្មទៅក្នុងខឿនសេដ្ឋកិច្ច​ស​កល ពិសេស​គឺចំពោះ​ប្រទេស​ជឿន​លឿន​ដូច​អូទ្រីស”​។
 
​នាថ្ងៃទី​១៥ ខែតុលា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បាន ទទួលជួប​ថ្នាក់ដឹក​នាំនៃ​សហគ្រាស​ធំៗនៃ​អូទ្រីស​ទៀត​ផង៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ