22/09/2018 09:52 GMT+7 Email Print Like 0

អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងជប៉ុន

 នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញផ្ញើ​លិខិត​ជូន​ពរ​ដល់​នាយក​រដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ក្នុងឱកាសខួបលើកទី ៤៥នៃ​កា​របង្កើតទំនាក់ទំនង​ការ​ទូត រវាង​សាធារណរដ្ឋ សង្គមនិយ​មវៀតណាមនិងជប៉ុន (​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ១៩៧៣ - ២១ ខែកញ្ញា ឆ្នាំ​២០១៨)។
 
ក្នុងសារ​ជូនពរ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាង ថា ក្នុងរយៈពេល ៤៥ ឆ្នាំកន្លង​មក​ ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងជប៉ុន មានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងគ្រប់វិស័យ ដែល​បំពេញ​តាម​បំណង​ប្រាថ្នានិង  នាំផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែក ទៅក្នុង​សន្តិភាព​ ស្ថិរភាព ភាពសម្បូររុងរឿង កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ នៅក្នុងតំបន់និងលើពិភពលោក។  ឈរលើ​មូលដ្ឋាន​នៃលទ្ធផលល្អប្រសើរដែលទទួលបាននោះ លោកនាយករដ្ឋមន្ត្រីវៀតណាម​បានស្នើរ​ឱ្យភាគី​ទាំងពីរ​បន្ត​ជម្រុញ​ទំនាក់ទំនងភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយឲ្យកាន់តែស៊ីជម្រៅថែមទៀ​ត ដោយ​ឆ្ពោះទៅ​រក​កម្ពស់​ថ្មី។
 
ក្នុងឱកាស​នេះដែរ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអបអរ​សាទរចំពោះ​លោក​នាយករដ្ឋ​មន្រ្តីជ​ប៉ុន Shinzo Abe ដែលបានជាប់ ឆ្នោតកាន់ដំណែងជាប្រធានគណបក្សប្រជាធិបតេយ្យសេ​រីសាជាថ្មី​។ នាថ្ងៃដ៏​ដែល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស​វៀតណាមលោក Pham Binh Minh ក៏បានផ្ញើលិខិត​អបអរសាទរ​ទិវាបង្កើត​ទំនាក់ទំនងការទូតរវាង វៀតណាមនិងជប៉ុនជូនចំ​ពោះរដ្ឋមន្ត្រីការបរទេសជប៉ុនលោក​ Taro Kono​ ផង ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ