08/09/2016 10:31 GMT+7 Email Print Like 0

អភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវយកចិត្តទុកដាក់ចំពោះកិច្ចការពារបរិស្ថាន


អភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវយកចិត្តទុកដាក់ចំពោះកិច្ចការពារបរិស្ថាន

នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦  ឧបនាយករដ្ឋម​ន្ត្រីវៀតណាម លោក​ Vuong Dinh Hue បានមានជំនួបសន្ទនាជាមួយសមាជិកសមាគមការពារ​ធម្មជាតិ​និងបរិស្ថានវៀតណាម ក្នុងឱកាសចូលរួមវេទិកា៖សេដ្ឋកិច្ចបៃតង់សំរាប់​ការអភិវឌ្ឍន​ចីរភាព ២០១៦ ដែលទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ បន្ទាប់ពីពេលបានស្ដាប់មតិរបស់អ្នកវិទ្យាសាស្ត្រ អ្នកជំនាញការអំពីបរិស្ថាន ​ឧបនាយករដ្ឋមន្ត្រី លោក ​Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះការផ្តើម​គំនិត​រៀបចំវេទិការអភិវឌ្ឍន៍​សេដ្ឋកិច្ចបៃតងវៀតណាម ​២០១៦ ដោយប្រធានបទ​ ​ផ្សាភ្ជាប់ជាមួយតួនាទី ​កាតព្វកិច្ច​របស់អង្គភាពអាជីវកម្ម។​ឧបនាយករដ្ឋមន្ត្រី​បានសង្កត់ធ្ងន់ថា៖ អង្គភាពអាជីវកម្ម​ត្រូ​វ​អនុវត្តតាមច្បាប់អំពីកិច្ចការពារបរិស្ថានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ចក្តីប៉ុន្តែត្រូវយកចិត្តទុកដាក់ចំពោះកិច្ចការពារបរិស្ថាន។ ឧបនាយករដ្ឋមន្ត្រីក៏បានលើកច្បាស់ថា៖ សេដ្ឋ​កិច្ចបៃតងជាបញ្ហាមួយដែលបានបក្ស រដ្ឋយកចិត្តទុកដាក់ជាច្រើន។ ឧបនាយករដ្ឋមន្ត្រីក៏បានស្នើអង្គសន្និសីទត្រូវពង្រឹងនិងពង្រីកសកម្មភាព​ បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ កិច្ចការបរទេសប្រជាជន ដើម្បីឆ្លៀតយកប្រភពកម្លាំងពីបរទេសសំរាប់​គោលដៅអភិវឌ្ឍន៍ចីរភាព ទប់ទលនឹងបំរ៉ែបំរួលអាកាសធាតុនៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ