06/11/2014 11:19 GMT+7 Email Print Like 0

អភិវឌ្ឍន៍សុខាភិបាលមូលដ្ឋានដើម្បីបំរើតម្រូវការពិនិត្យព្យាបាល ជំងឺរបស់ជនរួមជាតិនៅតំបន់ពាយ័ព្យ


ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc

នាព្រឹកថ្ងៃទី៥ វិច្ឆិកា  ក្រសួងសុខាភិបាល និងគណៈកម្មការទទួលបន្ទុកតំបន់ភាគពាយ័ព្យ និងគណៈកម្មាធិការប្រជាជន ខេត្ត Bac Kan រៀបចំពិធី​បើកការដ្ឋានសាងសង់គិលានដ្ឋាន ឃុំ Cao Ky ស្រុក Cho Moi ខេត្ត Bac Kan ។ នេះគឺ​ជា គិលានដ្ឋាន ១ ក្នុង​ចំ​ណោម​គិលានដ្ឋាន​ចំនួន ៨៩​ នៅឃុំលំបាកជាពិសេស ​ដែល​​បាន​សាងសង់ថ្មីដោយ​ប្រភព​ទុន​ជំនួយ​​១៣៩លានអឺរ៉ូ​ពី EU។ ថ្លែងមតិនៅទីនេះ​ ឧបនាយករដ្ឋមន្ត្រី ​និងជាប្រធាន​គណៈ​កម្មការ​​ ​ទទួលបន្ទុកតំបន់ភាគពាយ័ព្យ ​ លោក Nguyen Xuan Phuc បានអះអាងថា៖ “ រួម​ជា​មួយ​​ផ្នែកសុខាភិបាល បណ្ដាតំបន់ត្រូវបន្តម្ចាស់ការជាងទៀត ក្នុង​ការ​ថែ​ទាំ​សុខាភិបាល​សំរាប់ប្រជាជន ជាពិសេសគឺបណ្ដាសម្ភារះចាំបាច់សំរាប់​គិលានដ្ឋាន។ បន្ត​រួម​សហការ​ជា​មួយ​ក្រសួងសុខាភិបាល អនុវត្តការផ្តួចផ្តើម​គំនិតផ្លាស់ប្តូរ​កម្មាភិបាល​ចុះ​មូល​ដ្ឋាន ដើម្បី​ពិនិត្យ​​ និងព្យាបាលជំងឺសំរាប់ប្រជាជនដោយផ្ទាល់​។ ​ខ្ញុំស្នើ​ក្រសួង​សុខាភិបាល​​​ស្វែងរក​ថវិកា​រ នៅ​ខាងក្រៅប្រភពទុនថវិកា រួមទាំងប្រភពទុនជំនួយ​ពីបរទេស​សំរាប់​តំបន់ផ្សេងៗ ជាពិសេសគឺតំបន់ក្រីក្រ លំបាក។​”  ក៏ក្នុងព្រឹកថ្ងៃនេះដែរ លោក​ឧប​នា​យក​​​រដ្ឋមន្ត្រី Nguyen Xuan Phuc ក៏បានទៅជូនអំណោយដល់បណ្ដាជនក្រីក្រ​…ជាដើម​ផង​ដែរ​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ